កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម! កម្ពុជាឈ្នះមេដាយមាស២ហើយពីគុនល្បុក្កតោ
× កីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដណ្តើមបានមេដាយមាសម្នាក់១ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅមជ្ឈមណ្ឌលជ្រោយចង្វា នាល្ងាចថ្ងៃទី៤ ខែឧសភា នេះ។
កីឡាករ ពន្លឺ ពេជ្រមរកត ទទួលបាន៨ពិន្ទុ លើវិញ្ញាសាសម្តែងទ្វាមេគុនព្រលឹងល្បុក្កតោ ដោយនាំមុខ កីឡាករឥណ្ឌូណេស៊ី Alfadhila Ramadhan បានមេដាយប្រាក់ (៧,៦៧ពិន្ទុ), កីឡាការមីយ៉ាន់ម៉ា Hlaing Chit Oo (៧,២៣ពិន្ទុ)។ រីឯកីឡាការិនី ម៉ៅ លក្ខិណា បានពិន្ទុ ៨,៧៥ លើសគេលើវិញ្ញាសាទ្វាមេគុនព្រលឹងផ្នែកនារី។
(សារព័ត៌មានថ្មីៗ នឹងផ្តល់ព័ត៌មានជាបន្តបន្ទាប់ទៀត)
© រក្សាសិទ្ធិដោយ thmeythmey.com