កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករ ពេជ្រ ពន្លឺ បានមេដាយប្រាក់ ក្រោយចាញ់ឡាវទាំងប្រផិតប្រផើយ
04, May 2023 , 6:16 pm        
រូបភាព
កីឡាករល្បុក្កតោ ពេជ្រ ពន្លឺ បានមេដាយប្រាក់លើវិញ្ញាសាទ្វាមេគុនដៃឯកត្តជន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ។ ពេជ្រ ពន្លឺ សម្រេចបាន ៧,៨២ពិន្ទុ ដោយចាញ់កីឡាករឡាវ Kongngern Inthisarn ទាំងប្រផិតប្រផើយ (៧,៨៣)។
 
កីឡាករឥណ្ឌូណេស៊ី Dzaky Fadhlurrohman រកបាន៧,៥០ពិន្ទុ កីឡាករមីយ៉ាន់ម៉ា Khant Loon Zaw បាន៧,០៨ពិន្ទុ។ កីឡាករហ្វីលីពីន Rick Rod Luarez Ortega រកបានតែ៦,៨៣ពិន្ទុ ប៉ុណ្ណោះ។
ម្ចាស់មេដាយមាស៣ដែលទទួលបានពីគុនល្បុក្កតោនោះ រួមមាន កីឡាករពន្លឺ ពេជ្រមរកត (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោបុរស), កីឡាការិនី ម៉ៅ លក្ខិណា (សម្តែងទ្វាមេគុនព្រលឹងល្បុក្កតោនារី) និងកីឡាករ គឹម ទិត្យសុវឌ្ឍនៈ (ទ្វាមេគុនអាវុធឥតមុខបុរស)។ កីឡាការិនី ពុធ ចាន់ឆវី បានមេដាយប្រាក់លើវិញ្ញាសាទ្វាមេគុនអាវុធនារី៕

 

© រក្សាសិទ្ធិដោយ thmeythmey.com