កីឡាជាតិ
ជាតិ
កីឡាករខ្មែរ និងបរទេស ជាង១០០នាក់ នឹងប្រកួតដណ្ដើមជើងឯកគុនខ្មែរនៅទឹកដីអង្គរ
14, Nov 2023 , 10:29 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
សៀមរាប៖ អ្នកគុននិយមគុនខ្មែរជាង១០០នាក់ មកពីបណ្ដាប្រទេសចំនួន១៥ នឹងចូលរួមប្រកួតដណ្ដើមជើងឯកគុនខ្មែរពិភពលោក លើកទី៤ នៅទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨​ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះរួមមានកីឡាករខ្មែរ ៥០នាក់ និងបរទេសជាង៦០នាក់ ចូលរួមប្រកួតដណ្ដើមជើងឯកគុនខ្មែរពិភពលោកនេះ។



ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រាសាសន៍ថា «គុនខ្មែរ»​ មានវត្តមាននៅប្រទេស៦០ នៅលើពិភពលោក។ ចំពោះអ្នកហាត់វិញ គឺមានប្រមាណ ៥ ០០០នាក់៕
 
ដើម្បីជ្រាបច្បាស់ពីការប្រកួតដណ្ដើមជើងឯកគុនខ្មែរពិភពលោកនេះ សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាង លោក គី សុខលីម អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដូចតទៅ៖ 
 

Tag:
 ThmeyThmey
  គុនខ្មែរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com