អន្តរជាតិ
តម្លៃផ្ទះរបស់អូស្ត្រាលីឡើងដល់កម្រិតខ្ពស់បំផុត
× ទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនៈទ្រព្យ CoreLogic បានបង្ហាញថា តម្លៃផ្ទះរបស់អូស្ត្រាលីបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ព្រមគ្នានឹងការកើនឡើងការប្រាក់ដែរ ដែលវាផ្ដល់ជាសញ្ញាថា គោលនយោបាយរូបិយវត្ថុរបស់ប្រទេសនេះប្រហែលជាមិនមានការរឹតបន្តឹងគ្រប់គ្រាន់នោះឡើយ។
តម្លៃផ្ទះនៅអូស្ត្រាលីបានកើនឡើង៨,១ភាគរយគិតពីខែមករាដល់ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ដែលតួលេខនេះច្រើនជាងកាលពីឆ្នាំមុនដែលមានត្រឹមតែ៧,៥ ភាគរយ ពោលគឺបន្ទាប់ពីធនាគារកណ្តាលអូស្ត្រាលីបានចាប់ផ្តើមរឹត បន្តឹងគោលនយោបាយរូបិយវត្ថុកាលពីខែឧសភា ឆ្នាំ២០២២ ។ នេះបើយោងតាម CoreLogic។
នៅទូទាំងរាជធានីកង់បេរ៉ា, ក្រុង Perth, Adelaide និង Brisbane កម្រិតអត្រាការប្រាក់សម្រាប់តម្លៃផ្ទះសុទ្ធតែខ្ពស់បំផុត ខណៈទីក្រុងស៊ីដនី និងមែលប៊នមានអត្រា១,៨ភាគរយ និង៣,៦ភាគរយរៀងគ្នា ដែល ទាបជាងកម្រិតកាលពីខែមីនាឆ្នាំមុន។
ភាពធន់នៅក្នុងទីផ្សារអចលនទ្រព្យគឺជាហេតុផលមួយ ក្នុងចំណោមហេតុផលដែលធនាគារកណ្ដាលរបស់អូស្ត្រាលី (RBA) បន្តការដំឡើងអត្រាការ ប្រាក់ដល់កម្រិតខ្ពស់រយៈពេល១២ ឆ្នាំ ដល់តួលេខ៤,៣៥ ភាគរយក្នុងខែនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com