កីឡាជាតិ
ជាតិ
លោកឪ ចម ចិត្រ ហាមចំណុះទូកនរិនរង្សី ផឹកស្រាដាច់ខាត អំឡុងពិធីអុំទូក៣ថ្ងៃ
×
ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ជាគណៈដឹកនាំទូកង នរិន្ទរង្សីពិជ័យចិត្របុត្រ ហាមចំណុះទូកទាំងអស់ដាច់ខាតមិនឱ្យផឹកស្រាឡើយអំឡុងពិធីបុណ្យអុំទូក៣ថ្ងៃ។ បម្រាមនេះ ដោយសារលោកឪ ចម ចិត្រ ចង់ឱ្យចំណុះទូករក្សាកម្លាំងប្រកួត និងរក្សាឥរិយាបថត្រឹមត្រូវ ជៀសវាងបង្កបញ្ហាផ្សេងៗដោយសារស្រា។
ព្រះចៅអធិការវត្តឯករង្សី ដែលស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចាត់ទុកពិធីអុំទូកផ្សេងៗ ពិសេសថ្នាក់ជាតិនេះ ជាឱកាសកសាងទំនាក់ទំនងជាមួយភាគីទូកដទៃទៀត ដើម្បីបង្កើនមិត្តភាព។
សូមបញ្ជាក់ថា នៅជំនួបថ្ងៃទី១ ទូកង នរិនរង្សីពិជ័យចិត្របុត្រ ដែលនៅខ្សែទឹកខាងក្រៅ បានយកឈ្នះ ទូកង សែនស្រណោះ មកពីខេត្តកំពង់ចាម ដែលនៅខ្សែទឹកខាងក្នុង៕
សូមស្តាប់សង្ឃដីការបស់ព្រះចៅអធិការវត្តឯករង្សី ព្រះនាម ចម ចិត្រ ដែលជាគណៈកម្មាការទូកនរិន្ទរង្សីពិជ័យចិត្របុត្រនេះដូចខាងក្រោម៖
Tag:
អុំទូក
នរិន្ទរង្សីពិជ័យចិត្របុត្រ
ចម ចិត្រ
© រក្សាសិទ្ធិដោយ thmeythmey.com