ជាតិ
បទសម្ភាសន៍
វីដេអូ
អង្គការ អេដ អេ អាកស្យុង បង្ហាញសមិទ្ធផល២០ឆ្នាំក្នុងវិស័យអប់រំ​
01, Dec 2023 , 5:00 pm        
រូបភាព
ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង បានប្រារព្ធខួប២០ឆ្នាំ​នៃការដំណើរការនៅកម្ពុជា កាល​ពី​ថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅ ជាមួយស្ថាប័នដៃគូជាង៥០ ដែលជាអង្គការសង្គមស៊ីវិល ស្ថាប័ន និងវិស័យឯកជនមកពីបណ្តារាជធានី ខេត្តនានានៅកម្ពុជា។ ក្នុងឱកាស​អបអរ​​ខួប​២០ឆ្នាំ​នេះ អង្គការ អេដ អេ អាកស្យុង បាន​បង្ហាញសមិទ្ធផល​ជាច្រើន​​​ក្នុង​វិស័យ​អប់រំ ដែលខ្លួននិងដៃគូ បាន និងកំពុងពុះពារអនុវត្ត។

 
លោក វ៉ន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង មាន​ប្រសាសន៍​ថា  ក្នុងរយៈពេល២ទសវត្សរ៍នេះ  អង្គការ អេដ អេ អាកស្យុង  បាន​វិនិយោគជិត​៦០​លានដុល្លារ ​ក្នុងការផ្តល់នូវការអប់រំប្រកប​ដោយគុណភាព និងបរិយាបន្នដល់កុមារ​កម្ពុជា​។ «យើងមានមោទកភាព ចំពោះលទ្ធផល​ដែលយើងសម្រេច​បានក្នុង​រយៈពេល​២ទសវត្សរ៍មកនេះ។ វាជាកិត្តិយសណាស់​ក្នុងការ​បម្រើសហគមន៍កម្ពុជា និងចូលរួមចំណែក​ដល់ការអភិវឌ្ឍក្នុងវិស័យអប់រំនៅក្នុងប្រទេស។»។ លោក វ៉ន សំភាស់ លើកឡើងដូច្នេះ ដោយបន្តបញ្ជាក់ពីប្តេជ្ញាបន្តឆ្ពោះទៅមុខដោយក្តីសង្ឃឹម តាមរយៈការពង្រីកឥទ្ធិពលវិជ្ជមានរបស់ខ្លួនលើជីវិតរបស់សិស្សរាប់ម៉ឺននាក់ ក្នុង​គោលដៅលើក​កម្ពស់​វិស័យអប់រំ និងការធានាឱ្យបាននូវគុណភាពអប់រំសម្រាប់​កុមារ​ដែលជួបការលំបាកនៅកម្ពុជា។
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង លោក គី សុខមាន អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក លោក វ៉ន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង ប្រចាំកម្ពុជាដូចតទៅ៖ 
 
 


















© រក្សាសិទ្ធិដោយ thmeythmey.com