ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារអេស៊ីលីដាទាំង៧នៅរាជធានីភ្នំពេញ នឹងបម្រើអតិថិជនរហូតដល់ម៉ោង៧យប់
× ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំ និងដំបូងគេ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យដំណើរការសាខាចំនួន ៧ ទីតាំងនៅរាជធានីភ្នំពេញ សម្រាប់បើកបម្រើសេវាជូនអតិថិជនរហូតដល់ម៉ោង៧យប់។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារនេះ ចំពោះការផ្ដល់សេវាបម្រើអតិថិជនរបស់ខ្លួន។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើអតិថិជនរហូតដល់ម៉ោង ៧យប់ សម្រាប់សាខាថ្មីចំនួន៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ ខណៈកន្លងមក មានសាខាធនាគារអេស៊ីលីដា ចំនួន៣រួចហើយ ដែលបាននិងកំពុងបើកផ្ដល់សេវាអតិថិជនរយៈពេលវែង ដល់ម៉ោង៧យប់។
សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យបើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖
សាខាទាំង៤ខាងលើនេះ នឹងបើកបម្រើអតិថិជន ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៧:៣០នាទី ព្រឹក ដល់ ៧:០០ នាទីយប់ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ)។
ចំណែកឯ សាខាធនាគារអេស៊ីលីដាចំនួន ៣ទៀត ដែលបាននិងកំពុងបើកដំណើរការដល់ម៉ោង៧យប់ស្រាប់នោះ គឺសាខាធនាគារអេស៊ីលីដា នៅផ្សារទំនើបអ៊ីអនទី១, ទី២ និងទី៣ ដោយមានបើកដំណើរការចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៧:០០ នាទីយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
លោកស្រី សុខ សោភា បានលើកឡើងថា៖ «ការបង្កើនចំនួនសាខាផ្ដល់សេវាបម្រើអតិថិជនសម្រាប់រយៈពេលវែងដល់ម៉ោង៧យប់ រហូតដល់ ៧សាខានេះ មានគោលបំណងសម្រួលដល់អតិថិជន ដែលជាអ្នកមានការងារមមាញឹក និងធានាបានថា យើងនៅជាមួយអតិថិជនគ្រប់ពេលវេលា នៅពេលណាដែលពួកគាត់ត្រូវការសេវាកម្មធនាគារ។ លើសពីនេះ អតិថិជនក៏អាចប្រើប្រាស់សេវាឌីជីថលដ៏ទំនើបរបស់ធនាគារអេស៊ីលីដាបានគ្រប់ពេល (២៤/៧) បានដោយខ្លួនឯងផ្ទាល់ផងដែរ។»
លោកស្រី សុខ សោភា បានបញ្ជាក់ថា ការប្តេជ្ញាចិត្ត ក្នុងការផ្ដល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល គឺនៅតែជាអាទិភាពចម្បងបំផុត របស់ធនាគារអេស៊ីលីដា ក្នុងការផ្ដល់ជូនទៅកាន់អតិថិជន ហើយលោកស្រីជឿជាក់ថា អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ដ៏ល្អជាមួយធនាគារ អេស៊ីលីដា។
លោកស្រី សុខ សោភា បន្តនិយាយដោយសង្កត់ធ្ងន់ថា «យើងខ្ញុំទាំងអស់គ្នារង់ចាំបម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងបន្តគាំទ្រធនាគារ អេស៊ីលីដា។ យើងនឹងប្តេជ្ញាចិត្តខិតខំធ្វើយ៉ាងណារួមចំណែក ផ្ដល់សេវាកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកាន់តែសម្បូរបែប ងាយស្រួល សុវត្ថិភាព និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»៕
© រក្សាសិទ្ធិដោយ thmeythmey.com