កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ផ្តល់សំណង ៧,៥លានដុល្លារដល់ Klinsmann ចំពោះការបញ្ចប់តំណែង
× លោក Jurgen Klinsmann ទទួលបានសំណងប្រហែល ៧,៥ លានដុល្លារ ក្រោយត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA)។
KFA បានប្រកាសជាផ្លូវការ ដោយបញ្ចប់លោក Klinsmann ពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ដឹកនាំកូរ៉េខាងត្បូងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup។ លោក Klinsmann ត្រូវបញ្ចប់តំណែងមុនកាលកំណត់ ខណៈសុពលភាពរហូតដល់ចុងបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។
ដោយសារកិច្ចសន្យាត្រូវបញ្ចប់មុនកាលកំណត់ ដូច្នេះ KFA បានយល់ព្រមបង់ប្រាក់សំណង ដល់បុរសវ័យ៥៩ឆ្នាំ និងក្រុមគ្រូបង្វឹករបស់ខ្លួន ចំនួន ១០ពាន់លានវ៉ុន ប្រហែល ៧,៥ លានដុល្លារ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្ថាប័ន KFA អះអាងថាខ្លួនបង្ខំចិត្តបញ្ចប់តំណែងលោក Klinsmann ដែលដឹកនាំមិនទាន់បាន១ឆ្នាំផងនោះ ដោយសារខ្លួនខកចិត្តខ្លាំងនៅ Asian Cup ឆ្នាំ២០២៣។
ទោះបីជាមានកីឡាករពោរពេញដោយគុណភាព ឬហៅថាកីឡាករជំនាន់មាសនៅក្នុងដៃក៏ដោយ ប៉ុន្តែ Klinsmann មិនអាចនាំកូរ៉េខាងត្បូង ឈានទៅវគ្គផ្តាច់ព្រ័ត្រ ឬ លើកពាន Asian Cup ក្រោយចាញ់ ហ្ស៊កដានី ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
KFA មិនទាន់បង្ហាញតម្រុយណាមួយឡើយ ពាក់ព័ន្ធនឹងបេក្ខភាពជំនួសតំណែងលោក Klinsmann៕
Tag:
Jurgen Klinsmann
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com