ជាតិ
បទសម្ភាសន៍
ចម្ការម្រេចល្បីនៅខេត្តកំពត ផ្ដល់សេវាមគ្គទេសក៍ជាតិ និងអន្តរជាតិឥតគិតថ្លៃ
×
ដោយ៖ ឈន សុផាត, ផាត ដាណេ, ឈុំ ចន្ថា
កំពត៖ ចម្ការម្រេចឡាផ្លេនថេសិន (La plantation) គឺជារមណីយដ្ឋានកសិទេសចរណ៍ដ៏ល្បីមួយ ស្ថិតនៅក្នុងភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ចម្ការនេះ អាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចន្លោះពី ២០០ទៅ៣០០នាក់ក្នុង១ថ្ងៃ។
លក្ខណៈពិសេសនៃចម្ការម្រេចនៅជើងភ្នំនេះ គឺមានផ្ដល់សេវាមគ្គទេសក៍ ឬជូនភ្ញៀវទេសចរកម្សាន្តចម្ការម្រេច ដោយឥតគិតថ្លៃទាំងភាសាខ្មែរ បារាំង និងអង់គ្លេស។ មិនតែប៉ុណ្ណោះ ទេសចរក៏អាចភ្លក្ស និងឈ្វែងយល់ពីរបៀបនៃការប្រើប្រាស់ម្រេច។
ឡាផ្លេនថេសិន បង្កើតឡើងតាំងពីឆ្នាំ២០១៣ ដែលមានម្ចាស់ជាជនជាតិបារាំង និងប៊ែលហ្សិក។ ចម្ការនេះមានផ្ទៃដី៥០ហិកតា ក្នុងនោះ២០ហិកតាត្រូវបានបម្រើឱ្យការដាំដុះម្រេច និង៣០ហិកតាទៀត ត្រូវបានគេដាំដុះដំណាំ និងគ្រឿងទេសច្រើនមុខផ្សេងទៀត។ នៅទីនោះ សម្បូរទៅដោយព្រៃភ្នំ បឹង ដែលបង្ហាញពីទេសភាពស្រស់ត្រកាល និងខ្យល់ត្រជាក់បានពីនីវ៉ូទឹកសមុទ្រផងដែរ។
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
Tag:
ម្រេច
ទេសចរណ៍
មគ្គទេសក៍
© រក្សាសិទ្ធិដោយ thmeythmey.com