ជាតិ
បទសម្ភាសន៍
វីដេអូ
លោក ស្មាន សើ បោះបង់ការនេសាទនៅសមុទ្រដែលប្រថុយជីវិត មកដឹកអ្នកទេសចរ
02, Mar 2024 , 9:29 am        
រូបភាព
ដោយ៖ ខន ចំប៉ា និងឈុំ ចន្ថា
 
កំពត៖ លោក ស្មាន សើ ជាអ្នកបើកទូកដឹកអ្នកទេសចរណ៍នៅសហគមន៍នេសាទត្រពាំងសង្កែ ប្រមាណ៧ឆ្នាំហើយ។ មុនដូរមកបើកទូកដឹកភ្ញៀវទេសចរ បុរសវ័យ៥០ឆ្នាំរូបនេះ គឺជាអ្នកនេសាទតាមសមុទ្រដ៏ស្វិញស្វាញមួយរូប។ លោកបានបោះបង់របរដែលចិញ្ចឹមគ្រួសារលោក ជាង១២ឆ្នាំ ដោយសារតែលោកមានវ័យកាន់តែច្រើន ហើយកម្លាំងចាប់ផ្តើមថមថយ។

 
លោក ស្មាន សើ បានអះអាងប្រាប់សារព័ត៌មានថ្មីៗបន្ថែមទៀតថា ការនេសាទសមុទ្រផ្តល់ចំណូលក្រាសក្រែលជាងការបើកទូកទេសចរណ៍មែន ប៉ុន្តែជារបរដែលហត់នឿយខ្លាំង និងមានភាពប្រថុយប្រថានជីវិតខ្លាំងដែរ។ ជាពិសេសនៅអំឡុងខែកក្កដា និងសីហា ដែល សម្បូរព្យុះភ្លៀង។ លោក ស្មាន សើ បញ្ជាក់ដូច្នេះ៖ «ខ្ញុំរកស៊ីនៅសមុទ្រ ឧបសគ្គវាច្រើន។ ទី១ ខ្យល់ព្យុះ។ ខ្យល់ព្យុះ វាពិបាកដែរ ប៉ុន្តែវាមិនព្យុះរាល់ថ្ងៃទេ។ បើខែ៧ ខែ៨ គឺព្យុះសឹងរាល់យប់។ ពេលព្យុះមក យើងអាចរកកម្មវិធីម៉េចដែលយើងទប់ជាមួយហ្នឹងបាន ព្រោះអ្នករកស៊ីសមុទ្រ ទាល់តែយើងច្បាស់ខាងខ្យល់ព្យុះហ្នឹង បានរកស៊ីបាន»។ 
 
បើតាមលោក ស្មាន សើ ដើម្បីបញ្ចៀសកុំឱ្យទូកលិចក្នុងពេលមានព្យុះ ឬភ្លៀងខ្លាំង អ្នក នេសាទ ត្រូវបោះយុថ្កាផង និងបញ្ឆេះម៉ាស៊ីនទូកផង ដើម្បីទប់កុំឱ្យទូកមានបញ្ហាពេលដែលមានរលកដែលបោកបក់ខ្លាំង។ ក្នុងករណីខ្លះ អ្នកនេសាទ អាចបើកទូកសំដៅកោះដែលនៅក្បែរទីតាំងនេសាទរបស់ខ្លួនដើម្បីធានាសុវត្ថិភាព។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាងកញ្ញា ខន ចំប៉ា អ្នកសារព័ត៌មានថ្មីៗ និងលោក ស្មាន សើ អ្នកបើកទូកទេសចរណ៍នៅសហគមន៍នេសាទត្រពាំងសង្កែដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com