ជាតិ
អតីតរដ្ឋមន្រ្តីដំបូងនៃក្រសួងអប់រំ លោក ចាន់ វ៉ែន ទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំ
09, Mar 2024 , 12:20 pm        
រូបភាព
ភ្នំពេញ៖ លោក ចាន់ វ៉ែន អតីតរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងឆ្នាំ ១៩៧៩ ដល់១៩៨២ បានទទួលបានមរណភាព ក្នុងវ័យ៨៨ឆ្នាំ ដោយជរាពាធ នៅព្រឹកថ្ងៃទី៩ ខែមីនានេះ។ នេះបើយោងតាមសាររំលែកទុក្ខ របស់សម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៩ ខែមីនា។

 
សម្ដេច ហ៊ុន សែន បានចាត់ទុកមរភាពរបស់ លោក ចាន់ វ៉ែន គឺជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ និងបានខិតខំតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន បញ្ញាស្មារតីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។ 
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖  «ខ្ញុំ និងភរិយា សូមសម្ដែងនូវសេចក្ដីសង្វេគព្រមទាំងសោកស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ព្រោះថាមរណភាពរបស់ឯកឧត្តម ចាន់ វ៉ែន គឺជាការបាត់បង់ស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខិតខំតស៊ូលះបង់កម្លាំងលកាយចិត្ត ធនធាន បញ្ញាស្មារតីបម្រើដល់បុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ៕ 

Tag:
 អប់រំ
  ចាន់ វ៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com