ជាតិ
សៀវភៅប្រមាណ១០០ស្តង់ ត្រូវបានដាក់តាំងបង្ហាញនៅទិវាអំណានជាតិលើកទី៩
09, Mar 2024 , 4:10 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន &តុប វណ្ណារ៉ា

ក្រសួងអប់រំបានរៀបចំទិវាអំណានជាតិលើកទី៩ ឆ្នាំ២០២៤ ក្រោមប្រធានបទ « អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត» ។ ទិវានេះធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ គោលបំណងនៃកម្មវិធីនេះគឺ បណ្តុះទម្លាប់អាន លើកកម្ពស់សមត្ថភាព ការតែងនិពន្ធ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់រូប។ ជាពិសេស កម្ពស់គុណភាពនៃការអប់រំចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្នុងគោលដៅរួមចំណែកអភិវឌ្ឍធនធានមនុស្ស។

សូមបញ្ជាក់ផងដែរថាក្នុងទិវាអំណាននេះក៏មានការប្រឡងប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ។ រួមជាមួយនឹងការប្រឡងប្រជែងបកស្រាយប្រធានបទ« តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ និងចរិយាធម៌»៕
 


































Tag:
 ទិវាអំណានជាតិលើកទី៩
© រក្សាសិទ្ធិដោយ thmeythmey.com