ជាតិ
លោក អ៊ីវ ថុង អតីតសកលវិទ្យាធិការសកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ
09, Mar 2024 , 2:40 pm        
រូបភាព
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ អ៊ីវ ថុង អតីតសកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី៨ ខែមីនា បានទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងមរណភាព របស់ក្រុមគ្រួសាររបស់លោក។

លោកបណ្ឌិត អ៊ីវ ថុង ធ្លាប់ធ្វើជាសកលវិទ្យាធិការនៃសកកវិទ្យាល័យជាតិគ្រប់គ្រងចន្លោះឆ្នាំ១៩៨៣-២០១០។ លោក ធ្លាប់ជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើ រដ្ឋលេខាធិការ ២០១០-២០១៨ និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈស្មើ រដ្ឋមន្រ្ដី នៅឆ្នាំ២០១៨។ សាស្រ្តាចារ្យរូបនេះ ក៏ជាអ្នកនិពន្ធគ្រឹះស្ថានបោះពុម្ពផ្សាយ នៃក្រសួងអប់រំ យុវជន និងកីឡា ចន្លោះឆ្នាំ១៩៧៩-១៩៨៣ ផងដែរ។ 
 
ចំពោះគ្រឿងឥស្សរិយសវិញ លោក ធ្លាប់ទទួលបានមេដាយមាសស្ថាបនាជាតិ២គ្រឿង, មេដាយមាសពលកម្ម២ គ្រឿង, គ្រឿងឥស្សរិយយសថ្នាក់មុនីសារភ័ណ្ឌចំនួន១, គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សរិទ្ធ ចំនួន១, គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មុនីសារភ័ណ្ឌ២ និងគ្រឿងឥស្សរិយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនាចំនួន១៕  
 

Tag:
 អ៊ីវ ថុង
  សកលវិទ្យាល័យជាតិគ្រប់គ្រង
© រក្សាសិទ្ធិដោយ thmeythmey.com