ជាតិ
បទសម្ភាសន៍
វីដេអូ
លោកយាយ ហុក ស៊ឹង ស៊ូលក់ខោអាវជជុះទាំងហាលក្ដៅហាលភ្លៀង ដើម្បីផ្គត់ផ្គង់ជីវភាព ព្រោះគ្មានកូនចៅ
09, Mar 2024 , 5:10 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ ក្នុងវ័យ៧៦ឆ្នាំ លោកយាយ ហុក ស៊ឹង ស៊ូទ្រាំហាលថ្ងៃ ហាលភ្លៀងលក់ខោអាវជជុះ រយៈពេល២៥ឆ្នាំ ដើម្បីផ្គត់ផ្គង់ជីវភាព ព្រោះគ្មានកូនចៅ។ ខោអាវរបស់លោកយាយ មានតម្លៃត្រឹមតែ ១ តម្លៃ ១០០០រៀលប៉ុណ្ណោះ។


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
 
បើលោកអ្នកធ្វើដំណើរជិះកាត់ផ្សារអូឫស្សី ទិសខាងកើតឆៀងខាងជើង ប្រាកដជាឃើញស្ត្រីចំណាស់ម្នាក់ កំពុងអង្គុយក្រោមឆ័ត្រ មានកូនរទេះមួយព័ទ្ធសំណាញ់ជុំវិញ និងមានពំនូកខោអាវ ក្រាលដោយការ៉ុង ពីរ បីពំនូក ប៉ុនៗភ្នំខ្សាច់ដែលពូនក្នុងថ្ងៃចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។
 
រស់នៅម្នាក់ឯងគ្មានកូនចៅទីពឹង  លោកយាយហុក ស៊ឹង ត្រូវខំប្រឹងប្រកបរបរលក់ខោអាវជជុះ ទុកគ្រាន់ចិញ្ចឹមជីវិត។​ ក្នុងមួយថ្ងៃដូនចាស់រូបនេះ រកចំណូលបានចន្លោះពី ៧០ ០០០រៀល ទៅ៨០ ០០០រៀល ទាំងថ្លៃដើម និងចំណេញ។
  
«ដកទាំងថ្លែដើម ថ្លែជួលក្មេងដឹក និងច្រកដាក់បាវ នៅសល់ប្រហែល ៤០ ០០០រៀល ទៅ៥០ ០០០រៀល»។ បើខែភ្លៀងខាតគ្មានដើម ត្រូវខ្ចីគេធ្វើដើមទុនលក់បន្តទៀត»។នេះជាការអះអាងរបស់លោកយាយ ហុក ស៊ឹង ដែលបញ្ជាក់ថា ទោះបីជួបការលំបាក ខាតខ្លះ ចំណេញខ្លះ ក៏ លោកយាយនៅតែបន្តរបរនេះរហូតអស់លទ្ធភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com