អន្តរជាតិ
ថៃគ្រោងបញ្ជូនពលករ ១០ម៉ឺននាក់ទៅធ្វើការនៅបរទេសក្នុងឆ្នាំនេះ
× អ្នកនាំពាក្យរដ្ឋាភិបាល លោក Chai Wacharonke នាថ្ងៃទី៨ ខែមីនាបានលើកឡើងថា ថៃគ្រោងនឹងបញ្ជូនពលករចំនួន ១០ ម៉ឺន នាក់ទៅធ្វើការនៅក្រៅប្រទេសឱ្យបាន ក្នុងឆ្នាំនេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Chai បាននិយាយថា ទីផ្សារថ្មីសម្រាប់អ្នកធ្វើការថៃមានដូច ជា អូស្ត្រាលី អ៊ីតាលី និងព័រទុយហ្កាល់ ជាដើម។ លោក បន្ថែមថា បច្ចុប្បន្នពលករជាង ២,៩០០០ នាក់ត្រូវបានចាប់ផ្ដើមចេញទៅធ្វើការនៅបរទេសរួចហើយនៅឆ្នាំនេះ។ គោលដៅសរុបនៃ ពលរដ្ឋចំណាកស្រុកទៅធ្វើការនៅប្រទេសដទៃគឺមានរហូតដល់ ១០ ម៉ឺននាក់ដែលមានន័យ ថា រដ្ឋាភិបាលនឹងត្រូវខិតខំដើម្បីសម្រេចបានការបញ្ជូនពលរដ្ឋចំនួន ៧ ម៉ឺននាក់ជាងទៀត តែប៉ុណ្ណោះ។
កាលពីចុងឆ្នាំមុន អគ្គនាយកនៃនាយកដ្ឋានការងារលោក Pairoj Chotikasatien ធ្លាប់បាន បញ្ជាក់ស្រដៀងគ្នាដែរថា នាយកដ្ឋានគ្រោងនឹងគាំទ្រដល់ពលករថៃក្នុងការស្វែងរក ឱកាសការងារស្របច្បាប់នៅបរទេស ជាពិសេសទីផ្សារដែលមានស្រាប់ជាមួយនឹងការកើន ឡើងនៃតម្រូវការកម្លាំងពលកម្មដូចជា ស៊ុយអែត ហ្វាំងឡង់ អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ខណៈក៏ស្វែងរកឱកាសដើម្បីពង្រីកទៅកាន់ប្រទេសផ្សេងៗ។
លោក Pairoj ក៏បានសម្គាល់ផងដែរថា ថៃគ្រោងនឹងនាំចេញកម្លាំងពលកម្មថៃដែលមាន ជំនាញភាគច្រើនទៅកាន់ទីផ្សារដែលកំពុងរីកចម្រើន និងចាប់អារម្មណ៍ក្នុងការផ្ដល់ឱកាស ដល់ពលករថៃ។ ជាឧទាហរណ៍ ពួកគេសម្លឹងមើលការបញ្ជូនគិលានុបដ្ឋាយិកា និងបុគ្គលិក ថែទាំសុខភាពទៅកាន់អារ៉ាប៊ីសាអូឌីត។ ឯកម្មករសំណង់អ្នកផ្តល់សេវាសម្រាប់ព្រលានយន្ត ហោះ និងស្ថានីយ៍រថភ្លើង បុគ្គលិកអាជីវកម្មសុខភាពសម្រាប់ទៅកាតា និងកសិករទៅកាន់ ហ្ស៊កដានី និងព័រទុយហ្គាល់។
ទន្ទឹមនឹងនេះ នូវែលហ្សេឡង់ចាប់អារម្មណ៍លើកម្មករថៃសម្រាប់តួនាទីក្នុងសេវាកម្ម និង កសិកម្ម ក៏ដូចជាមុខតំណែងដូចជា ស្ថាបត្យករ ពេទ្យធ្មេញ និងគិលានុបដ្ឋាយិកា។ សម្រាប់ អូស្ត្រាលីកំពុងស្វែងរកចុងភៅជនជាតិថៃជាពិសេសអ្នកដែលទទួលបានការបញ្ជាក់ពីនាយក
ដ្ឋានអភិវឌ្ឍន៍ជំនាញ៕
© រក្សាសិទ្ធិដោយ thmeythmey.com