ជាតិ
អត្ថបទពាណិជ្ជកម្ម
សហស្ថាបនិក និងជាប្រធានក្រុមហ៊ុនទេសចរណ៍ INTREPID បានធ្វើទស្សនកិច្ចពិសេសមកកម្ពុជា ដើម្បីចែករំលែកផែនការកំណើនទេសចរណ៍ពេលអនាគត
14, Mar 2024 , 3:59 pm        
រូបភាព
លោក Darrell Wade គូសបញ្ជាក់ពីផែនការដើម្បីផ្តោតបន្ថែមទៀតលើការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់
លោក Darrell Wade គូសបញ្ជាក់ពីផែនការដើម្បីផ្តោតបន្ថែមទៀតលើការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់
សៀមរាប៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤​ លោក Darelle Wade ដែលជាប្រធាន និងជាសហស្ថាបនិកនៃក្រុមហ៊ុនទេសចរណ៍ផ្សងព្រេងដ៏ធំបំផុតរបស់ពិភពលោក Intrepid Travel ដែលជាក្រុមហ៊ុននាំមុខគេផ្នែកទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ បានមកបំពេញទស្សនកិច្ចជាពិសេសនៅកម្ពុជា ដើម្បីបង្ហាញពីផែនការរីកចម្រើននៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសាខារបស់ខ្លួននៅលើសកលលោក​ ដែលមាន​ការិយាល័យ​សរុប ​២៧ប្រទេស នៅឆ្នាំ២០២៤នេះ មេដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Intrepid Travel ដែលមាន​មូលដ្ឋាននៅ​អូស្ត្រាលី បានធ្វើដំណើរទៅជួបជាមួយក្រុមការងារគ្រប់ការិយាល័យទូទាំង​សកលលោក​ និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន Intrepid ទាំងអស់​ ក្នុងគោលបំណងបង្ហាញពី​យុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ក្រុមហ៊ុន ដែលនឹងនាំទៅរកកំណើនអាជីវកម្មក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខទៀត។
 
បច្ចុប្បន្នការិយាល័យ Intrepid កម្ពុជា មានបុគ្គលិកចំនួន ២០នាក់ អ្នកដឹកនាំក្រុមទេសចរក្នុងស្រុកចំនួន៣០នាក់ និងបានរៀបចំកញ្ចប់ទេសចរណ៍ចំនួន ១២កញ្ចប់ ដែលមាក​ការ​ធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៣​ អ្នកទេសចរ​អន្តរជាតិចំនួន​​ប្រមាណ៥,៥០០នាក់ បាន​ធ្វើដំណើរកម្សាន្តស្វែងយល់ពីកម្ពុជាជាមួយ​កម្មវិធី​ដែលក្រុមហ៊ុនបានរៀបចំឡើង។



លើសពីនេះ នៅឆ្នាំ២០២៤ Intrepid DMC Cambodia បានដាក់គោលដៅយ៉ាងខ្ពស់ដែលនឹងបង្កើនចំនួនអ្នកធ្វើដំណើរទ្វេដងឱ្យដល់១០,០០០នាក់ ជាមួយក្រុមទស្សនាចរណ៍ជាង៧០០ក្រុមនៅទូទាំងប្រទេស។ 
 
ទន្ទឹមនឹង​នេះ យុទ្ធសាស្ត្រនៃឆ្នាំ២០៣០ បាន​ជះឥទ្ធិពលទៅដល់​ការពង្រីកមហិច្ឆតា និងកំណត់គោលដៅរបស់ក្រុមហ៊ុន Intrepid ទូទាំងពិភពលោកដែលមានដូចជា បង្កើន​ចំនួនអ្នកទេសចរឱ្យកើនឡើង​ទ្វេដង ៦០០,០០០នាក់ (​ឆ្នាំ២០២៣ មានចំនួន ៣២០,០០០នាក់សម្រេចបានប្រាក់ចំណូលចំនួន១,៣ពាន់លានដុល្លារ និងរួមចំណែក១ភាគរយនៃប្រាក់ចំណូលដល់ Purpose Initiatives)។ បន្ថែមពីលើនេះទៀត យុទ្ធសាស្ត្រខាងលើ ក៏បានរួមបញ្ចូលគម្រោងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ដើម្បីពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា រួមទាំងកន្លែងស្នាក់នៅ និងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសសំខាន់ៗ រួមទាំងកម្ពុជា​ផងដែរ។​
  


អ្នកស្រី Aye Mya Mya Soe អ្នកគ្រប់គ្រងទូទៅប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់លោក Darelle Wade គឺ​ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ Intrepid Travel ក្នុងការជំរុញសេដ្ឋកិច្ចបន្ថែមទៀតដល់កម្ពុជា តាមរយៈ​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ទេសចរណ៍​ដែល​មាន​ការ​រីក​ចម្រើន បង្កើត​ឱកាស​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាពដល់ប្រជាជន​ និង​​គាំទ្រ​សហគមន៍​មូលដ្ឋាននានា ដោយការ​បរិច្ចាកមូលនិធិដែលរៃអង្គាសប្រាក់បានច្រើនជាង១៥,៥លានដុល្លារ ដោយមិនស្វែងរកប្រាក់ចំណេញ ដើម្បីជួយ​ផ្គត់ផ្គង់ដល់សហគមន៍ក្នុងតំបន់ជុំវិញពិភពលោកចាប់តាំងពីឆ្នាំ​២០២២។»
 
ជាមួយគ្នានេះ​នៅកម្ពុជា Intrepid Foundation ធ្វើការជាមួយ Cambodia Rural Student Trust (CRST) ​ជា​អង្គការក្រៅរដ្ឋាភិបាល ដែលជួយកាត់​បន្ថយ​ភាពក្រីក្រតាមរយៈការអប់រំ និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយនៅកម្ពុជា។​
Intrepid ជឿជាក់ថាតាមរយៈការពង្រឹង​អាជីវកម្មរបស់ខ្លួន អាចសម្រេចបានលទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់សហគមន៍តាមរយៈវិស័យទេសចរណ៍។ ក្នុងនាមជាក្រុមហ៊ុនដែលបានទទួល​ Certificate B Corp កម្រិតស្តង់ដារខ្ពស់បំផុតដែលផ្ដោតទៅលើ​សកម្មភាពសង្គម និងបរិស្ថានមួយ​នេះ គឺជាអាទិភាពសំខាន់មួយ​របស់ Intrepid សម្រាប់អាជីវកម្មនៅកម្ពុជា និងជុំវិញពិភពលោក។
 


អំពី Intrepid Travel
Intrepid Travel ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលមានរយៈពេលជាង៣០ឆ្នាំមកហើយ។ បេសកកម្មរបស់ក្រុមហ៊ុន គឺការនាំ​អ្នកទេសចរ​ទៅស្វែងរកកន្លែងដ៏អស្ចារ្យបំផុតរបស់ពិភពលោក ប្រកបដោយនិរន្តរភាព និង​ប្រើភាពរីករាយនៃការធ្វើដំណើរ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។​ ក្រុមហ៊ុនបានបង្កើតកញ្ចប់​ទេសចរណ៍​ច្រើនជាង១,១៥០កញ្ចប់ទូទាំងពិភពលោក​ ​ ដែលកញ្ចប់នីមួយៗ​ត្រូវបានរចនាឡើងដោយជឿជាក់ថា​អ្នក​ដំណើរ​នឹង​ទទួលបាន​នូវបទពិសោធន៍ និង​​ចំណេះដឹងបន្ថែម​​អំពី​​វប្បធម៌ និង​អរិយធម៌នៃ​បណ្ដា​ប្រទេស​ទាំង​២៧។

​ជាមួយភាពល្បីល្បាញទូទាំងពិភពលោក នៅ​ក្នុងឆ្នាំ២០១៨ Intrepid Travel ​ “the carbon-neutral business”  បានក្លាយជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកដែលទទួលបានលិខិបញ្ជាក់កម្រិត B-Corp Certification។ Intrepid Travel ក៏ជាប្រតិបត្តិករទេសចរណ៍ដំបូងគេដែលមានគោលដៅ Science-based climate targets through the Science Based Targets Initiative។ សម្រាប់ព័ត៌មានបន្ថែម សូមទាញយករបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រុមហ៊ុន ហើយតាមដាន ក្រុមហ៊ុម​ Intrepid នៅលើ Facebook, Instagram, Twitter, TikTokLinkedIn ៕​
 
(អត្ថបទពាណិជ្ជកម្ម)













© រក្សាសិទ្ធិដោយ thmeythmey.com