ជាតិ
បេក្ខនារី Raid Amazones ប្រកួតចែវទូកកានូ
16, Mar 2024 , 7:55 am        
រូបភាព
សៀមរាប៖ កីឡាការិនី Raid Amazones ប្រណាំងទូកកានូ នៅលើព្រែកឃ្លាំង ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦មីនា ឆ្នាំ២០២៤។ សម្រាប់ទូកនីមួយៗ មានកីឡាការិនី ចែវទូក ២ទៅ៣នាក់។



មុនប្រណាំងទូកនេះ កីឡាការិនី ត្រូវរត់ពីវត្តកំពង់ឃ្លាំង ចុះទៅយកទូកនៅមាត់ទឹក ដែលក្រុមការងារ Raid Amazones បានរៀបចំទុកសម្រាប់ពួកគេ។ អត្តពលិកទាំងអស់ ត្រូវចែវទូកចម្ងាយ១៥គីឡូម៉ែត្រ លើផ្ទៃព្រែកឃ្លាំង។ បើសរុបទាំងទៅ និងមក គឺមានចម្ងាយ៣០គីឡូម៉ែត្រ។



ក្រៅពីប្រជែងគ្នា បេក្ខនារីទាំង២៧៦នាក់ ក៏អាចស្វែងយល់ពីជីវភាពពលរដ្ឋ រស់នៅតាមបណ្ដោយខ្សែទឹកព្រែកឃ្លាំងទៀតផង។

សូមជម្រាបថា កម្មវិធី Raid Amazones រៀបចំនៅលើទឹកដីអង្គរ ចាប់ពីថ្ងៃទី១៥ដល់២០មីនា។ កម្មវិធីនេះ លើកកម្ពស់សកម្មភាពនារី ឲ្យបញ្ចេញសមត្ថភាពប្រកួតប្រជែងគ្នា តាមប្រភេទវិញ្ញាសានីមួយៗ។ លើសពីការប្រកួតប្រជែង អត្តពលិកនារីទាំងអស់ ក៏ស្វែងយល់ពីវប្បធម៌ប្រពៃណី របស់ពលរដ្ឋ អ្នកស្រុកអង្គរទៀតផង។ អត្តពលិកនារីចូលរួមកម្មវិធីនេះ មានចំនួន២៧៦នាក់។ 
  








© រក្សាសិទ្ធិដោយ thmeythmey.com