ជាតិ
បុណ្យទន្លេខេត្តសៀមរាបទទួលបានទេសចរជាង៥០ម៉ឺននាក់ ទេសចរចូលរួមកម្សាន្តនាពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាប។
× សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប បានបញ្ចប់ហើយនាថ្ងៃទី១៧ ខែមីនា។ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវទេសចរសរុបជាង ៥០ម៉ឺននាក់។
យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា នៃពិធីបុណ្យទន្លេលើកទី៨ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥៥៣,៧៩៤ នាក់ ក្នុងនោះទេសចរបរទេស ៣៣,៧៧០ នាក់។
របាយការណ៍ដដែលបានបន្ថែមថា ត្រឹមថ្ងៃទី១៧ បុណ្យទន្លេលើកទី៨ទាក់ទាញទេសចរចំនួន ៩៦,២៤៣ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១១,២៤៣ នាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ ៨៥,០០០ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com