កីឡាអន្តរជាតិ
អន្តរជាតិ
បញ្ហាអ្នកគាំទ្រហង្សក្រហមនៅ UCL 2022 ឈានដល់ដំណោះស្រាយចុងក្រោយ
24, Mar 2024 , 10:30 am        
រូបភាព
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានឈានដល់ដំណោះស្រាយចុងក្រោយ ជាមួយនឹងក្រុមអ្នកគាំទ្ររបស់ក្លិប Liverpool ដែលរងគ្រោះក្នុងហេតុការណ៍ប៉ះទង្គិច និងអំពើហិង្សារវាងក្រុមមន្ត្រីប៉ូលីសទីក្រុងប៉ារីស អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជំនួប UEFA Champions League ឆ្នាំ ២០២២ ទល់នឹងក្រុម Real Madrid ជាម្ចាស់ពានកាលនោះ។

អ្នកគាំទ្ររាប់ពាន់នាក់របស់ Liverpool ត្រូវបានរារាំងក្នុងការចូលក្នុងកីឡដ្ឋាន Stade de France កាលពីជំនួបផ្តាច់ព្រ័ត្រ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២។ ជំនួបនោះ Real Madrid បានយកឈ្នះក្នុងលទ្ធផល ១-០ នឹងគ្រងជើងឯកលើកទី១៤ ក្នុងប្រវត្តិសាស្ត្រ។ 
 
ការប្រកួតត្រូវពន្យាពេល ៣៦នាទី ដោយក្រុមមន្ត្រីប៉ូលីសនៅកីឡដ្ឋាន បានព្យាយាមរារាំងអ្នកគាំទ្រក្រុមហង្សក្រហម ប្រើប្រាស់មូលហេតុកាន់សំបុត្រក្លែងបន្លំ។ ការរារាំងឈានដល់កើតមានអំពើហិង្សា មន្ត្រីប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងអ្នកគាំទ្រ។
 
«អ្នកគាំទ្ររបស់ Liverpool, តំណាងដោយ Pogust Goodhead និង Bingham Long យើងនឹងទទួលយកលទ្ធផលវិជ្ជមានជាសំណងសម្រាប់ការរងទុក្ខរបស់អ្នក និងបញ្ហាដែលអ្នកបានប្រឈមអំឡុងពេលជួបប្រទះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA ក្រោយពេលប្រកាសអំពីដំណោះស្រាយចុងក្រោយ។
 
ដំបូងឡើយ UEFA បានស្តីបន្ទោសអ្នកគាំទ្រក្លិបស្ថិតក្នុងតំបន់ Merseyside ចំពោះភាពចលាចល មុនពេលបង្វែរជាការសុំទោសវិញ ក្រោយពីត្រួតពិនិត្យរួច។ ក្រោយបក UEFA បានសម្រេចចិត្តសងប្រាក់ថ្លៃសំបុត្រ។ ទោះយ៉ាងណា Real Madrid បានពណ៌នាថា ការសងប្រាក់ជារឿងមិនគ្រប់គ្រាន់ ខណៈអ្នកគាំទ្ររងផលប៉ះពាល់ បានងាកទៅរកវិធានការផ្លូវច្បាប់៕
 

Tag:
 UEFA
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com