កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជប៉ុនឡើងវគ្គជម្រុះជុំទី៣ ក្រោយជំនួបទល់កូរ៉េខាងជើង ត្រូវលុបចោល
26, Mar 2024 , 7:59 am        
រូបភាព
ក្រុមជម្រើសជាតិជប៉ុន ឈានជើងឡើងដល់វគ្គជម្រុះជុំទី៣ ព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គជម្រុះតំបន់អាស៊ី បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) លុបការប្រកួតរវាងជប៉ុន ទល់នឹងកូរ៉េខាងជើង សម្រាប់ជំនួបជើងទី២ ក្នុងពូល B។



ប្រទេសកូរ៉េខាងជើង ត្រូវបានគេសន្មត់ថានឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជំនួបជើងទីពីរ ទល់នឹងជប៉ុននាថ្ងៃទី២៦ ខែមីនា ក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែរយៈពេល ៥ថ្ងៃក្រោយ ក្រុមកូរ៉េខាងជើងចាញ់ការប្រកួតលទ្ធផល ១-០ នាទឹកដីប្រទេសជប៉ុនរួចមក កូរ៉េខាងជើងបែរជាប្រកាសថាខ្លួននឹងមិនអាចរៀបចំការប្រកួតក្នុងនាមជាម្ចាស់ផ្ទះបានឡើយ។
 
បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) កាលពីថ្ងៃទី២១ ខែមីនា ការប្រកួតជើងទីពីរ ត្រូវបានប្រកាសលុបចោល មុនពេល FIFA ប្រកាសថាការប្រកួតនឹងមិនត្រូវរៀបចំឡើងវិញទៀតឡើយ។ FIFA បានបញ្ជាក់ថាខ្វះខាតកន្លែងទំនេររៀបចំការប្រកួត ព្រោះតែកាលវិភាគប្រកួតអន្តរជាតិស្ទើរតែពេញអស់។
  


«បញ្ហា និងលទ្ធផលនៃការប្រកួតនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការវិន័យរបស់ FIFA។»។ នេះបើតាមនិយាយបន្ថែមរបស់ FIFA។
 
ខកខានការប្រកួតជើងទីពីរ ក្រុមកូរ៉េខាងជើងត្រូវរងបរាជ័យក្នុងលទ្ធផល ៣-០ ដោយស្វ័យប្រវត្តិ ហើយលទ្ធផលនេះនឹងត្រូវផ្តល់ទៅឱ្យក្រុមជប៉ុន ដែលរុញច្រានពិន្ទុពួកគេ ឱ្យឡើងទៅកាន់ការប្រកួតជម្រុះជុំទី៣ សម្រាប់វគ្គជម្រុះព្រឹត្តិការណ៍ World Cup 2026 តំបន់អាស៊ី។ ជប៉ុន ឈរលេខ១ពូល B រកបាន១២ពិន្ទុពេញ តាមពីក្រោយដោយស៊ីរីដែលមាន៤ពិន្ទុ​ និងលេខ៣កូរ៉េខាងត្បូងមាន៣ពិន្ទុ។ មីយ៉ាន់ម៉ា នៅបាតតារាងមាន១ពិន្ទុ។
 
កន្លងមកគ្រូបង្វឹកជប៉ុន Hajime Moriyasu ធ្លាប់បានចាត់ទុកការប្រកួតប៉ះកូរ៉េខាងជើង គឺជាឱកាសដ៏ល្អបំផុតមួយក្នុងការស្វែងរកពិន្ទុ ដើម្បីឡើងវគ្គជម្រុះជុំទី៣ បើទោះជាការប្រកួតក្នុងទឹកដីប្រទេសជប៉ុនបញ្ចប់ទៅដោយលទ្ធផលដ៏តានតឹងក៏ដោយក្តី។ ការប្រកួត World Cup 2026 នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក, កាណាដា និងម៉ិកស៊ិក៕

Tag:
 World Cup
  World Cup 2026
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com