ជាតិ
វីដេអូ
មកលេងបាត់ដំបង កុំភ្លេចមកជិះណូរី នៅភូមិអូរដំបង
×
ដោយ៖ ថោង ប្រណី
បាត់ដំបង៖ វត្តមានណូរីបែបសហគមន៍នៅភូមិអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបងទាក់ទាញចំណាប់អារម្មណ៍ទេសចរឲ្យមកជិះលេងកម្សាន្តដើម្បីគយគន់ទេសភាពនានា ជាពិសេសរដូវអ្នកស្រុកធ្វើស្រែ ឬប្រមូលផលស្រូវ។
លើសពីជិះណូរីគយគន់ទេសភាពតាមបណ្ដោយផ្លូវដែក វាលស្រែ ម្ដងម្កាលទេសចរនឹងបានជួបជាមួយក្រុមកុមារក្នុងភូមិ។ នៅពេលឃើញណូរីដឹកទេសចរម្ដងៗ ពួកគេតែងបក់ដៃ ឬប៉ះដៃជាមួយទេសចរ ព្រមជាមួយទឹកមុខញញឹមញញែម ហាក់បង្ហាញពីការស្វាគមន៍ និងអរគុណចំពោះវត្តមានទេសចរមកកាន់ទីនេះ។ មកជិះណូរីរបស់ពលរដ្ឋ សហគមន៍ ជាការរួមចំណែកជួយទ្រទ្រង់ជីវភាពរបស់ពួកគាត់៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com