អន្តរជាតិ
ឥណ្ឌូណេស៊ីនាំចេញប្រេងដូងស្មើ៥៤ភាគរយនៃទិន្នផលពិភពលោក
30, Mar 2024 , 9:29 pm        
រូបភាព
រូបភាព New Straits Times
រូបភាព New Straits Times
រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto នៅថ្ងៃទី២៨ ខែមីនា បានបញ្ជាក់ថា ឥណ្ឌូណេស៊ី បាននាំប្រេងដូងចេញទៅបរទេស បានរហូតដល់ ៥៤ភាគរយនៃទិន្នផលរបស់ពិភពលោកនៅក្នុងឆ្នាំ២០២៣។ ទិន្នន័យនេះ បានធ្វើឱ្យឥណ្ឌូណេស៊ី កំពុងជាប្រទេសនាំចេញប្រេងដូងដ៏ធំបំផុត។

 
ក្នុងកិច្ចប្រជុំសម្របសម្រួលជាតិសម្រាប់ផែនការសកម្មភាពជាតិលើដំណាំប្រេងដូងប្រកបដោយចីរភាពឆ្នាំ២០១៩ដល់ ២០២៤ នៅថ្ងៃទី២៨ ខែមីនា លោក Airlangga Hartarto រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានអះអាងថា ឥណ្ឌូណេស៊ី កំពុងនាំមុខលើការនាំចេញប្រេងដូងសកល ដោយមានផលិតកម្មទំហំ ៥៦លានតោន និងការនាំចេញ ២៦,៣៣លានតោន នៅក្នុងឆ្នាំ២០២៣។ 
 
«ឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតលើពិភពលោក»។ លោក Airlangga Hartarto បានបញ្ជាក់បែបនេះ ដោយបន្តថា ការនាំចេញប្រេងដូងរបស់ឥណ្ឌូណេស៊ី គឺស្មើនឹង ៥៤ភាគនៃការនាំចេញរបស់ពិភពលោក នៅក្នុងឆ្នាំ២០២៣។ 
 
ក្នុងឆ្នាំ២០២៣ ឥណ្ឌូណេស៊ី អាចរកចំណូលបានពីការនាំចេញប្រេងដូងប្រមាណ ១,៣លានដុល្លារ ឬស្មើនឹង ១២ភាគរយនៃការនាំចេញហ្គាស និងមិនមែនប្រេងរបស់ឥណ្ឌូណេស៊ី
 
ទន្ទឹមនឹងការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ រដ្ឋមន្រ្តីរូបនេះ បានអះអាង ដំណាំប្រេងដូង បានជួយឱ្យមនុស្សមានការងារធ្វើចំនួន ១៦,២លាននាក់ ក្នុងប្រទេស៕
 

Tag:
 ឥណ្ឌូណេស៊ី
  ប្រេងដូង
© រក្សាសិទ្ធិដោយ thmeythmey.com