ជាតិ
បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជន២០០នាក់ បានស្ម័គ្រចិត្តចូលរួមជួយរៀបចំ«បុណ្យភូមិ»ឆ្នាំ២០២៤
09, Apr 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖  កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពបុណ្យភូមិ បានប្រាប់សារព័ត៌មានថ្មីៗថា ពីមួយឆ្នាំទៅមួយឆ្នាំ មានយុវជនដែលភាគច្រើនជានិស្សិតមហាវិទ្យាល័យ មិនតិចជាង៥០០នាក់ឡើយ បានដាក់ពាក្យធ្វើជាយុវជនស្ម័គ្រចិត្តរៀបចំកម្មវិធីបុណ្យភូមិ ឬហៅម្យ៉ាងទៀតថា«ឡេឡេបុណ្យភូមិ»។ ក្នុងឆ្នាំ២០២៤ ដែលជាឆ្នាំទី១១ នៃវត្តមានមហោស្រពបុណ្យភូមិ មានយុវជនចំនួន២០០នាក់ ត្រូវបានជ្រើសរើសឱ្យមកជួយរៀបចំ និងសម្របសម្រួលក្នុងកម្មវិធីបុណ្យភូមិ។



បើតាមសហស្ថាបនិកបុណ្យភូមិដដែល ការណ៍ដែល«ឡេឡេបុណ្យភូមិ»បន្តកើនឡើងដូច្នេះ ក៏ព្រោះបុណ្យភូមិ ជាសហគមន៍ដែលអាចឱ្យយុវជនស្វែង យល់ពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ដូចជាសិល្បៈ,ល្បែងកម្សាន្ត,សម្លៀកបំពាក់,ម្ហូបអាហារ និងសម្ភារប្រពៃណីខ្មែរនានា ដែលមានក្នុងកម្មវិធីបុណ្យភូមិ។ «ឡេឡេបុណ្យភូមិ ភាគច្រើនជាសិស្សមកពីសាលាផ្សេងៗ។ អ៊ីចឹងវា(បុណ្យភូមិ) បានក្លាយជាកន្លែងមួយសម្រាប់អ្នកមានទឹកចិត្ត ស្រឡាញ់សិល្បៈ គាត់មកអនុវត្តរយៈពេល៣-៤ខែជាមួយយើង ហើយគាត់បាន បញ្ចេញ ស្នាដៃរបស់គាត់ ហើយស្គាល់មិត្តភក្ដិថ្មី ហើយវាបានក្លាយជាសហគមន៍ច្នៃប្រឌិតមួយ សម្រាប់យុវជនសម័យថ្មី ដែលគាត់អាចធ្វើអ្វីដែលគាត់ ចង់ធ្វើ»។ 
 
 សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

សូមបញ្ជាក់ថា «បុណ្យភូមិ» ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ពីថ្ងៃទី៥-៧ ខែមេសា នៅបរិវេណវត្តព្រែកថ្លឹង ដែលស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីបុណ្យភូមិ ត្រូវបានរៀបចំឡើងជាលើកដំបូង នៅក្នុងឆ្នាំ២០១៣ ហើយពីមួយឆ្នាំទៅមួយឆ្នាំមហោស្រពសិល្បៈ មួយនេះ បន្តទាក់ទាញអ្នកចូលរួមកម្សាន្តពិសេស កាន់តែច្រើនឡើងៗ៕











Tag:
 យុវជនស្ម័គ្រចិត្ត
  បុណ្យភូមិ
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com