កីឡាអន្តរជាតិ
អន្តរជាតិ
ទោះឈ្នះច្រើនប្រកួតក្តី តែសមាជិក D-Roar Legends នៅតែយល់ថា ក្រុមធ្វើមិនទាន់ល្អ
09, Apr 2024 , 2:10 pm        
រូបភាព
ក្រុម D-Roar Legends បានរក្សាជ័យជម្នះ១០០ភាគរយ ក្រោយវាយបកយកឈ្នះលើគូប្រកួត ដោយលទ្ធផល២-១ លើការប្រកួត៤លើកកន្លងមក។ តែយ៉ាងណា Shadow និង Linn ដែលជាសមាជិកក្រុមនេះ យល់ឃើញថា ក្រុមខ្លួន ធ្វើមិនទាន់បានល្អឡើយ។



សមាជិក D-Roar Legends ទាំងពីរ បាននិយាយថា ក្រុមខ្លួនត្រូវតែពង្រឹងសមត្ថភាពទៅលើផ្នែកប្រព័ន្ធលេង ក៏ដូចជាទំនាក់ទំនងការយល់ចិត្តគ្នាក្នុងក្រុម ឱ្យកាន់តែល្អខ្លាំងលើសពីកម្រិតបច្ចុប្បន្ន ដើម្បីអាចឈានជើងទៅប្រជែងពានរង្វាន់ នៅវគ្គ Play-Off។ 
 
ក្រុមរហស្សនាមកូននាគតូច បានបន្តយកឈ្នះការប្រកួតទៅលើក្រុម PRO Esports លទ្ធផល ២-១ នៅក្នុងជំនួប​ នាសប្តាហ៍ទី៣ ពានរង្វាន់កីឡាអេឡិចត្រូនិក MPL KH រដូវកាលទី៦ នាផ្សារទំនើបអូឡាំព្យា ថ្ងៃទី៧ ខែមេសា។
 

Tag:
 កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com