ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ខេត្តតាកែវ រៀបចំ​សង្ក្រាន្ត​រយៈពេល៤ថ្ងៃ នៅ​សួនច្បារមុខមហោស្រពខេត្ត
09, Apr 2024 , 3:21 pm        
រូបភាព
រូបភាពតំណាង
រូបភាពតំណាង
​«សង្ក្រាន្តខេត្តតាកែវ» នឹងត្រូវរៀបចំឡើងនៅ​​សួនច្បារមុខ​មហោ​ស្រពខេត្ត រយៈពេល៤ថ្ងៃ គឺពី​ថ្ងៃទី​១៣-១៦ ខែ​មេសា ដើម្បីអបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី។ ក្រៅពីនេះ​ តាម​រមណីយដ្ឋាន​​និងទីវត្ត​អារាម​នានាក្នុងខេត្តតាកែវ​ ក៏នឹងរៀបចំពិធីប្រពៃណី និងកម្មវិធីកម្សាន្តនានាដែរ

 
រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តខេត្តតាកែវ» ​ចាប់ពី​ថ្ងៃទី១៣ -១៦ ខែ​មេសា នៅសួនច្បារមុខមហោស្រពខេត្តតាកែវ ចាប់ពីម៉ោង​២​រសៀលតទៅ និង​នៅ​តាម​ទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានាក្នុងខេត្តតាកែវផងដែរ។ នេះបើតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្ត​តាកែវ។
 
​បើតាមរដ្ឋបាលខេត្តតាកែវ ព្រឹត្តិការណ៍នេះ ​នឹងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ ​ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ ទស្សនាការប្រគំ​តន្ត្រី​សម័យ​នា​ពេល​រាត្រី។ ​ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏ អំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួម​លេងកម្សាន្តសប្បាយឱ្យ​ច្រើនកុះករនៅខេត្តតាកែវ និង​តាមទី​តាំងផ្សេងៗ​ទៀត​ដែល​មានរៀបចំសង្ក្រាន្ត​​ ដើម្បី​ចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ។ 
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា ​ រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀតដូចជា ខេត្តព្រៃវែង ​បាត់ដំបង​កំពង់ធំ​​សៀមរាប​កែប​ កំពង់ស្ពឺ​ កំពត ​និង​ប៉ៃលិនជាដើម ក៏ត្រៀមរៀបចំព្រឹត្តិការណ៍ជាមួយ​នឹង​កម្មវិធីប្រពៃណី ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តជាច្រើន​ដែរ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com