ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កាន់តែ​ប្លែក! ខ្លុយ​ ទ្រ​ និង​ស្គរ​ធំៗ ធ្វើ​ពី​ស្នោ​ លេចរូបរាង​ក្នុង​សង្រ្កាន្ត​វត្តភ្នំ​
09, Apr 2024 , 4:59 pm        
រូបភាព
ដោយ​៖​ តុប​ វណ្ណា​រ៉ា

ភ្នំពេញ៖​ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំខាងមុខ​នេះ​ នឹងមានការតាំងបង្ហាញ ស្គរ ទ្រ ខ្លុយធំៗ​ និងឧបករណ៍​ ភ្លេងបុរាណខ្មែរជាច្រើន ដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋ នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។​ ស្គរ ទ្រ ខ្លុយ​ទាំងនេះ​ ធ្វេី​អំពី​ស្នោ​ ដោយ​ក្រុម​ការ​ងារ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​រាជធានីភ្នំពេញ​។ 
 
សង្រ្កាន្ត​វត្ត​ភ្នំ​ រៀបចំ​រយៈពេល​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃទី១៣-១៦ខែមេសា​ នា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។ ក្នុង ​ព្រឹត្តិការណ៍​នេះ​ មាន​កម្មវិធី​កម្សាន្ដ​សប្បាយ​ជាច្រើន​ ជាពិសេស​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផងដែរ។ 
 
សូមប្រិយមិត្តអញ្ជើញទស្សនារូបភាពដូចខាងក្រោម៖


















© រក្សាសិទ្ធិដោយ thmeythmey.com