កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រងពិន័យកាតក្រហម ខណៈ Al Nass ធ្លាក់វគ្គ៨ក្រុម ​Saudi Super Cup
09, Apr 2024 , 9:29 pm        
រូបភាព
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
Cristiano Ronaldo ប្រធានក្រុម Al Nassr ត្រូវបានរងពិន័យកាតក្រហមបណ្តេញចេញពីការប្រកួត ក្នុងជំនួបចាញ់ក្រោមថ្វីជើង Al Hilal លទ្ធផល ២-១ ពានរង្វាន់ Saudi Super Cup វគ្គ ៨ក្រុមចុងក្រោយ។ ប្រកួតរវាងក្រុមសងខាងមានការប៉ះទង្គិចគ្នាខ្លាំង សូម្បីតែប្រធានក្រុម Ronaldo ក៏មានជម្លោះក្នុងការប្រកួត។



បុរសដែលមានកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេសញ្ជាតិព័រទុយហ្កាល់ ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហម ត្រឹមតែរយៈពេល ៤នាទី ក្រោយពេលរូបគេបានប៉ះទង្គិចលើកីឡាករក្រុម ​Al Hilal ដោយប្រើប្រាស់កែងដៃ នៅពេល Al Nassr ត្រូវបានគូប្រកួតនាំមុខ ២-០។ 
 
បន្ទាប់ពីទទួលបានកាតក្រហម Ronaldo ក៏បានបង្ហាញកាយវិការខ្លួន នៅតាមរយៈវីដេអូឃ្លីប ដោយរូបគេបានលើកកណ្តាប់ដៃ ដែលទំនងបង្ហាញការមិនគោរពដល់អាជ្ញាកណ្តាលកាត់សេចក្តី ស្របពេលដែលមន្ត្រីអាជ្ញាកណ្តាលដែលបានដាក់ពិន័យនោះ បានដើរចេញពីបុរសវ័យ ៣៩ឆ្នាំរូបនេះ។
 
កីឡាករ ​Jorge Jesus ស៊ុតគ្រាប់បាល់បើកឆាកសម្រាប់ Al Hilal នៅនាទី៦២ នៅដែលកីឡាករ Salem Al-Dawsari បានបង្កើតឱកាសបញ្ជូនបានកាត់តាមស្លាបជ្រុងខាងស្តាំ ទៅកាន់កីឡាករ Sergej Milinkovic Savic ដើម្បីបញ្ជូនបន្តដល់ រូបគេ។
 
ឈានដល់នាទី៧២ ពោល ១០នាទីក្រោយ ខ្សែប្រយុទ្ធ Malcolm រកបានគ្រាប់បាល់ទី២ ដោយការតែត ក្រោយពេលកីឡាករ Michael បានបញ្ជូនបាល់វែង ពីចម្ងាយចូលមកក្នុងប្រអប់គ្រោះថ្នាក់របស់ Al Nassr។
 
អតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Sadio Mane ជាអ្នករកបានគ្រាប់តាម ១គ្រាប់  មកវិញសម្រាប់ Al Nassr ប៉ុន្តែមិនសមល្មមជួយឱ្យក្រុមអាចតាមស្មើការប្រកួតបានឡើយ។ 
 
ធ្លាក់ចេញពី Saudi Super Cup តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល់ ក្នុងរដូវកាលនេះនឹងអាចខកខានការឈ្នះពានរង្វាន់នានា ចាប់តាំងពីរូបគេបានផ្លាស់ទៅកាន់ក្លិប Al Nassr តាំងពីឆ្នាំ ២០២៣។ Al Nassr បានធ្លាក់ចេញពីពានរង្វាន់ AFC Champions League មានគម្លាតពិន្ទុ ១២ពិន្ទុពីក្រុម Al Hilal នៅក្របខណ្ឌ Saudi Pro League ថែមទៀត៕
 

Tag:
 Cristiano Ronaldo
  Al Hilal
© រក្សាសិទ្ធិដោយ thmeythmey.com