ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សួនមុខសាលាខេត្ត ឆ្នេរប៉ាក់ខ្លង វត្តទេពនិមិត្ត និងវត្តជោតញ្ញាណ ជាទីតាំងរៀបចំ«កោះកុងសង្ក្រាន្ត» រូបភាពពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
× «កោះកុងសង្រ្កាន្ត» នឹងត្រូវរៀបចំឡើងនៅ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ៤ទីតាំងផ្សេងគ្នា គឺនៅសួនច្បារមុខសាលាខេត្ត វត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។ ក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរខេត្ត នឹងរៀបចំដោយមានការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តជាច្រើន។
រដ្ឋបាលខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍«កោះកុងសង្រ្កាន្ត» ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះ នឹងមានការប្រគំតន្ត្រីសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក និងការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ។
«កោះកុងសង្រ្កាន្ត» រៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅសួនច្បារមុខសាលាខេត្ត វត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។
ក្រៅពីខេត្តកោះកុង រាជធានី-ខេត្តដទៃទៀត ក៏ប្រកាសរៀបចំសង្រ្កាន្តដែរ ដូចជារាជធានីភ្នំពេញ ខេត្តបាត់ដំបង ឧត្តរមានជ័យ កំពត កំពង់ស្ពឺ តាកែវ កំពង់ធំ កែប ព្រៃវែង ស្វាយរៀង និងខេត្តប៉ៃលិន ជាដើម៕
រូបភាពពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
រូបភាពពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
រូបភាពពីហ្វេសប៊ុកអភិបាលខេត្តកោះកុង
Tag:
កោះកុងសង្ក្រាន្ត
សង្រ្កាន្ត
ចូលឆ្នាំខ្មែរ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com