កីឡាជាតិ
ជាតិ
Hun Sen Cup៖ ស្វាយរៀងមានភាគរយខ្ពស់ឡើងវគ្គផ្តាច់ព្រ័ត្រ ឯភ្នំពេញក្រោន និងវិសាខាត្រូវ កាត់ក្តីនៅជើងទី២
10, Apr 2024 , 4:29 pm        
រូបភាព
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត ក្នុងជើងទី១ រូបពី ពានសម្ដេចហ៊ុន សែន
ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត ក្នុងជើងទី១ រូបពី ពានសម្ដេចហ៊ុន សែន
ព្រះខ័នរាជស្វាយរៀង ត្រូវទទួលបឹងកេត នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ម៉ោង៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង ក្នុងការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៧ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២។ ទន្ទឹមពេលជាមួយគ្នានោះ ភ្នំពេញក្រោន ស្វាគមន៍ម្ចាស់ការពារជើងឯក វិសាខា នៅកីឡដ្ឋាន Smart RSN។



កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បឹងកេត បានចាញ់ ព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ លទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បឹងកេត មានសម្ពាធកាន់តែខ្លាំង ដោយចាញ់គ្រាប់បាល់ជើងទី១ផង ប្រកួតនៅក្រៅដី ដែលមានអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងច្រើនអ្នកផង។ 
 
ដោយឡែក ក្នុងរដូវកាលនេះ ទាំងក្របខ័ណ្ឌលីគកំពូល និងពានសម្ដេច ហ៊ុន សែន ព្រះខ័នរាជស្វាយរៀង គឺជាក្រុម ដែលកំពុងសមប្រកបជាងគេ។ តើបឹងកេត អាចវាយបក ឬអាចទម្លាក់ព្រះខ័នរាជស្វាយរៀង ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែរឬបានទេ?
 
ក្នុងពេលជាមួយគ្នានេះ ភ្នំពេញក្រោន ត្រូវស្វាគមន៍ វិសាខា នៅកីឡដ្ឋាន Smart RSN។ ប្រកួតជើងទី១ នៅកីឡដ្ឋានព្រីនស៍របស់ក្លិបវិសាខា លទ្ធផលស្មើគ្នា ២-២។ តើភ្នំពេញក្រោន ឬ វិសាខា ទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ?
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com