ជាតិ
ចូលឆ្នាំខ្មែរ៤ថ្ងៃ៖ មនុស្ស ៣៩នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
17, Apr 2024 , 10:48 am        
រូបភាព
 រូបភាពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពី៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៦០ករណី ដែលបណ្ដាលឱ្យមនុស្សស្លាប់៣៩នាក់។ គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំខ្មែរនេះ កើនឡើងចំនួន១៧ករណី និងចំនួនអ្នកស្លាប់កើនឡើង២១នាក់ បើធៀបនឹងឆ្នាំ២០២៣ ។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


អត្ថបទទាក់ទង

គ្រោះថ្នាក់ចរាចរណ៍ទាំង៦០ករណីនៅទូទាំងប្រទេស អំឡុងពេលចូលឆ្នាំខ្មែរនេះ គឺបង្កឡើងដោយសារ ការបើកលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិគ្នា និងការមិនប្រកាន់ស្ដាំ។ របាយការណ៍ដដែល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤ថ្ងៃនេះ មានអ្នករងរបួស១០០នាក់ ដែលក្នុងនោះមានអ្នករបួសធ្ងន់៥៨នាក់ និងរបួសស្រាល៤១នាក់។

តួលេខអ្នករងរបួស១០០នាក់ បើធៀបនឹងឆ្នាំ២០២៣ មានការកើនឡើង ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅអំឡុងពេលចូលឆ្នាំខ្មែរ៕





Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com