កីឡាជាតិ
ជាតិ
ឈឿង ល្វៃ នឹងឡើងសង្វៀនយុទ្ធគុនចម្រុះលើកដំបូង ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី
19, Apr 2024 , 8:59 am        
រូបភាព
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា គ្រោងនឹងត្រៀមអត្ដពលិក ២០រូប ចូលរួមព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលនឹងរៀបចំនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា អះអាងថាសមាសភាពអត្ដពលិក៩រូប ក្នុងចំណោម ២០នាក់នោះ មានដូចជា៖ ឈឿង ល្វៃ, ម៉ឺន មេឃា, មាស ម៉ើ, ចាន់ រតនា, ធាន អាត, នៅ ស្រីពៅ, អ៊ុំ ថារ័ត្ន,ឡុង ឡា និង សំ សុវណ្ណកេសា។



សហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានត្រៀមសមាសភាពកីឡាករ-កីឡាការិនី ២០រូបប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី២ (The 2nd Asian Mixed Martial Arts Championship 2024)។ លោក ជឹម ធារ៉ា មិនបានបញ្ជាក់ពីសមាសភាពរបស់កីឡាករទាំង២០រូបនោះអស់ទេ ដោយគ្រាន់តែប្រាប់៩នាក់ប៉ុណ្ណោះ។ 
 
ក្នុងចំណោម ៩នាក់នោះ ចាន់ រតនា, នៅ ស្រីពៅ, អ៊ុំ ថារ័ត្ន គឺជាអត្ដពលិក ដែលមានបទពិសោធន៍ច្រើនលើគុនចម្រុះ។ រីឯ សំ សុវណ្ណកេសា គឺជាកីឡាករខ្មែរ-អាមេរិក ដែលឆ្លងកាត់ប្រកួតអន្ដរជាតិជាច្រើនលើក។ 
 
ចំណែក ម៉ឺន មេឃា ក៏ធ្លាប់ប្រកួតសង្វៀន MMA ដែរ ប៉ុន្ដែដោយអំឡុងវិបត្តិកូវីដ-១៩ កីឡាកររូបនេះ ក៏ប្រកួតតែលើសង្វៀនគុនខ្មែរវិញ។
 
ដោយឡែក ឈឿង ល្វៃ កីឡាករប្រដាល់គុនខ្មែររូបនេះ មិនធ្លាប់មានបទពិសោធនប្រកួតយុទ្ធគុនចម្រុះទេ។
 
ក្រៅពីនេះ សុទ្ធតែជាកីឡា ដែលមានបទពិសោធន៍ប្រកួតលើគុនល្បុក្កតោខ្លះ និងគុនខ្មែរខ្លះ៕

Tag:
 យុទ្ធគុនចម្រុះ
  ឈឿង ល្វៃ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com