ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារ២ប្រភេទនេះ ជួយកូនមិនងាយឈឺទេ
29, Apr 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយកូន។ តើមានអ្វីខ្លះទៅ?

 
1. អ្នកអាចឲ្យកូនញ៉ាំអាហារដែលមានផ្ទុកវីតាមីនAឲ្យបានច្រើន ព្រោះវីតាមីនមួយនេះ អាចជួយរាងកាយកូនឲ្យលូតលាស់បានល្អ ថែមទាំងអាចជួយឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំខ្លាំង។ ដូចនេះ អ្នកអាចឲ្យកូនញ៉ាំថ្លើមសត្វ ការ៉ុត ឬល្ពៅជាដើម ព្រោះក្នុងនោះមានផ្ទុកវីតាមីនAច្រើន។
 
2. អ្នកក៏អាចឲ្យកូនបរិភោគអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ដែរ ព្រោះសារធាតុមួយនេះ ក៏អាចជួយឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ។ ដូចនេះ អ្នកអាចឲ្យកូនញ៉ាំសាច់ស្រស់ៗ ត្រី ស៊ុត ឬផលិតផលដែលធ្វើពីទឹកដោះគោ ទើបកួនមានប្រព័ន្ធការពាររាងកាយរឹងមាំ ដោយធ្វើឲ្យកូនមិនងាយឈឺនោះឡើយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com