ជាតិ
ព័ត៍មានសុខភាព
សុខភាព
កូនអាយុប៉ុន្មាន ទើបអាចឲ្យគេដុសធ្មេញ?
06, May 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុដែលកូនគួរតែប្រើច្រាសដុសធ្មេញ ដើម្បីការពារធ្មេញ។ តើគួរតែប្រើនៅអាយុប៉ុន្មានទៅ?

 
នៅពេលដែលកូនមានអាយុ២ឆ្នាំ អ្នកគួរតែចាប់ផ្តើមបង្រៀនកូនពីរបៀបដុសធ្មេញហើយ ព្រោះដើម្បីការពារធ្មេញកូនឲ្យបានល្អ។ ប៉ុន្តែអ្នកមិនគួរឲ្យកូនប្រើថ្នាំដុសធ្មេញទេ ព្រោះកូនអាចលេបចូលពោះបាន។ ក្រោយពេលដែលកូនដុសរួច អ្នកអាចធ្វើការត្រួតពិនិត្យមាត់របស់កូនថាតើកូនបានដុសស្អាតឬនៅ។ បើមិនទាន់ស្អាត អ្នកអាចជួយសម្អាតធ្មេញកូនបន្តទៀត ដើម្បីឲ្យស្អាតបាត។ លុះពេលកូនបាន៣ឆ្នាំ ប្រសិនជាកូនចេះប្រើថ្នាំដុសធ្មេញ ដោយមិនលេបចូលពោះ អ្នកអាចបង្រៀនឲ្យកូនចាប់ផ្តើមប្រើថ្នាំដុសធ្មេញបានហើយ ដោយជ្រើសរើសថ្នាំដុសធ្មេញសម្រាប់កុមារឲ្យគេប្រើបាន។ ប៉ុន្តែអ្នកគួរតែនៅជិតកូនជានិច្ចនៅពេលដែលគេដុសធ្មេញ ដើម្បីអាចការពារកូនពីការលេបថ្នាំដុសធ្មេញនោះចូលពោះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com