ជាតិ
កម្ពុជា បង្កើតថ្នាលបណ្ដុះកូនឈើខ្នាតធំ នៅខេត្តត្បូងឃ្មុំ
06, May 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ ថ្នាលបណ្ដុះកូនឈើខ្នាតធំ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងលេចចេញជារូបរាងនាពេលឆាប់ៗ នៅខេត្តត្បូងឃ្មុំ។ នេះបើតាមការ បញ្ជាក់របស់ក្រសួងបរិស្ថាននៅថ្ងៃទី៥ ឧសភា។ 
ថ្នាលបណ្តុះកូនឈើនេះ ផ្ដួចផ្ដើមដោយ លោក អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ។ ថ្នាលខ្នាតធំដំបូងបំផុតនៅ កម្ពុជានេះ
មានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនក្នុង១ឆ្នាំ និងជាថ្នាលដែល បានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។   
 
«ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជាតាមរយៈ ការរួមចំណែកដាំពីប្រជាពលរដ្ឋកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង​ពង្រីកវិសាលភាពព្រៃឈើជាង៦០ភាគរយ​នៅឆ្នាំ២០៥០»។ក្រសួងបរិស្ថាន បន្ថែមដូច្នេះ។  
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានតំបន់ការពារធម្មជាតិ ចំនួន៧៣កន្លែង ដែលគ្រប​ដណ្តប់លើផ្ទៃដីជាង៧លានហិកតា ឬស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស៕
 









Tag:
 ថ្នាលបណ្ដុះកូនឈើ
  ក្រសួងបរិស្ថាន
  អ៊ាង សុផល្លែត
© រក្សាសិទ្ធិដោយ thmeythmey.com