វាគឺជារឿងធម្មតាទេដែលដៃគូទាំងសងខាងមិនអាចមានអារម្មណ៍ដូចគ្នានៅពេលឈានដល់ចំណុចរឿងលើគ្រែ។ នៅពេលដៃគូម្ខាងចង់រួមភេទ បែរម្ខាងទៀតមិនចង់ទៅវិញនៅពេលមានបញ្ហាជាច្រើនកើតឡើង។
អ្នកជំនាញខាងរោគចិត្តសាស្ត្រ និងផ្លូវភេទបាននិយាយថា “ចូរចាំថា មនុស្សពីរនាក់មិនអាចមានកម្រិតនៃចំណង់ផ្លូវភេទដូចគ្នាឡើយ។ តែវាអាចជារឿងទទួលយកបានបើសិនជាអ្នកមិនមានអារម្មណ៍ថាចង់ខ្លាំងនៅពេលដៃគូប្រាប់អ្នកនោះ។ អ្វីដែលធ្វើឱ្យកាន់តែអាក្រក់បំផុតនោះគឺថា ដៃគូទាំងពីរនាក់ឈប់និយាយរកគ្នាអំពីមូលហេតុ និងផ្តោតសំខាន់ទៅលើសកម្មភាពវិញ”។
ដូច្នេះបើសិនជា ដៃគូមានចំណង់ផ្លូវភេទខ្ពស់ ហើយអ្នកពិបាករកចំណង់វិញ ខាងក្រោមនេះគឺជារឿងមួយចំនួនតូចដែលអ្នកគួរតែធ្វើតាមហើយ។
និយាយប្រាស្រ័យទាក់ទងជាមួយគ្នាអំពីបញ្ហានោះ
ស្ត្រីភាគច្រើនគិតថា វាគឺជាតួនាទីរបស់ពួកគេក្នុងការបម្រើក្តីសប្បាយដល់ប្តីរបស់ខ្លួន ដូច្នេះពួកគេគួរតែមានការឈឺចាប់ខ្លះ និងមិនអាចរីករាយនឹងសកម្មភាពដែលខ្លួនកំពុងតែធ្វើផង។ ផ្ទុយទៅវិញ យកល្អ ដៃគូទាំងសងខាងគួរតែនិយាយអំពីបញ្ហាផ្លូវភេទ អ្វីដែលចូលចិត្ត អ្វីដែលមិនចូលចិត្ត និងអ្វីដែលអស្ចារ្យ។ យកល្អអ្នកទាំងពីរក៏ត្រូវតែនិយាយអំពីហេតុអ្វីបានជាមានម្នាក់មិនអាចមានចំណង់ផ្លូវភេទ។ សម្រាប់ស្ត្រី មូលហេតុភាគច្រើនគឺអតុល្យភាពអ័រម៉ូន មានជំងឺបាក់ទឹកចិត្ត ឬកង្វះអ័រម៉ូនទីរ៉ូអ៊ីត។ ចំណែកបុរសវិញ វាអាចដោយសារលិង្គមិនព្រមងើប ថប់អារម្មណ៍ ចំណង់ផ្លូវភេទចុះខ្សោយ។ បើសិនជាអ្នកមិននិយាយអំពីបញ្ហានេះទេ អ្នកក៏នឹងមិនអាចស្វែងរកដំណោះស្រាយ និងផ្តល់ភាពសប្បាយដល់ដៃគូបានដែរ។
មានទម្លាប់រួមភេទ
សម្រាប់ស្ត្រីគួរតែមានពេលវេលាច្រើនដែលត្រូវបង្កើតទម្លាប់ចាប់អារម្មណ៍រឿងរួមភេទ នេះដោយសារតែបម្រែបម្រួលអ័រម៉ូនរបស់នាងតែម្តង។ ចំពោះបុរសវិញគឺគួរតែឧស្សាហ៍បបួលខាងស្រីរួមភេទនៅពេលថ្ងៃឱ្យបានច្រើនផង។ ជាមួយគ្នានេះដែរ សម្រាប់បុរស ការប្រើថ្នាំព្យាបាលជំងឺច្រើនអាចនាំឱ្យចំណង់ផ្លូវភេទថយចុះ ដូច្នេះគួរតែស្វែងយល់អំពីបញ្ហានេះផង។ ដៃគូទាំងពីរនាក់អាចសរសេរកំណត់ត្រាមួយចូលគ្នាដើម្បីដឹងថាថ្ងៃណាដែលពួកគេអាចគេងជាមួយគ្នាបានដោយសប្បាយចិត្ត។
កុំភ្លេចការបរបោសអង្អែលឱ្យសោះ
ការរួមភេទចែកចេញជាបីផ្នែកដូចជា ការបរបោសអង្អែល សកម្មភាពចំបង និងក្រោយពីរួមភេទរួច។ ទោះបីជាយ៉ាងណាក៏ដោយ គូស្វាមីភរិយាភាគច្រើនតែងតែផ្តោតសំខាន់ទៅលើសកម្មភាពចំបង ជាពិសេសបុរសតែម្តង ព្រោះពួកគេយល់ថា វាគឺជាតួនាទីរបស់ពួកគេក្នុងការផ្តល់ភាពសប្បាយដល់ខាងស្រី ប៉ុន្តែរឿងនេះអាចកើតឡើងបានតាមរយៈតែការបរបោសអង្អែលទេ។ ការចំណាយពេលយ៉ាងហោចណាស់ ១៥ ទៅ២០នាទី ជាមួយដៃគូក្នុងការបរបោសអង្អែលមុនពេលរួមភេទ អាចជួយឱ្យស្ត្រីមានអារម្មណ៍ និងចាប់អារម្មណ៍លើការរួមភេទកាន់តែខ្លាំងបាន។
ទទួលយកការព្យាបាល
បើសិនជាគូស្វាមីភរិយាទាំងពីរនាក់អាចរួមភេទជាមួយគ្នាពី ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ នោះគឺជារឿងមួយល្អ ប៉ុន្តែបើសិនជាបានតែពីរដងក្នុងមួយខែ ឬ តែម្តងក្នុងរយៈពេលបីខែនោះ វាអាចបញ្ជាក់បានថា អ្នកទាំងពីរមានចំណង់ផ្លូវភេទខ្សោយណាស់។ នៅពេលមានរឿងនេះកើតឡើង យកល្អគួរតែស្វែងរកការព្យាបាលបញ្ហានេះដើម្បីឱ្យជីវិតប្រកបដោយភាពរ៉ូម៉ែនទិចត្រឡប់មកវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh