ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើមានអ្វីកើតឡើងទៅបើសិនអ្នកញ៉ាំទឹកការ៉ុតរាល់ថ្ងៃ?
× ការ៉ុតត្រូវបានគេចាត់ទុកថាជាបន្លែដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនទូទាំងពិភពលោក។ រឿងដែលនាំឲ្យវាល្បីដូច្នេះដោយសារតែវា អាចញ៉ាំបានទាំងឆៅ និងឆ្អិន ហើយក៏អាចញ៉ាំទឹកទឹករបស់វាទៀតផង។
លក្ខណៈសម្បិត្តរបស់ពណ៌មឺមការ៉ុតគឺត្រូវបានផលិតឡើងដោយសារធាតុ Beta-carotene និង Alpha-carotene មួយចំនួនដែរ។ វាត្រូវបានផ្សំឡើងដោយ Zeaxanthin. Lutein និង Gamma-carotene។ ក្រៅពីនេះ ទឹកការ៉ុតក៏មានសារធាតុផ្សេងៗជាច្រើនទៀតដូចជា វីតាមីន A, B, C, K ជាតិរ៉ែ និងជាតិសរសៃ។
សម្រាប់សំណួររបស់ប្រធានបទរបស់យើងវិញ ដែលសួរថា តើមានអ្វីកើតឡើងទៅនៅពេលយើងញ៉ាំទឹកការ៉ុតរាល់ថ្ងៃ? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ទឹកការ៉ុតហើយ៖
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
រក្សាលំនឹងកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម
ជួយលាងសម្អាតថ្លើម
ជួយឲ្យស្បែកភ្លឺរលោង
ពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹង
បង្កើនការរំលាយអាហារក្នុងខ្លួន
រក្សាសុខភាពមាត់ធ្មេញ
បង្ការជំងឺមហារីក
ជំរុញដល់សុខភាពបេះដូង
ការពារសុខភាពភ្នែក
គ្រឿងផ្សំ៖
ទឹក ២កូនចានចង្កឹះ
ការ៉ុតកាត់តូចៗ ២កូនចានចង្កឹះ
ទឹកក្រូចឆ្មាស្រស់ ១ស្លាបព្រាបាយ
ខ្ញីស្រស់ និងគ្មានសំបក មួយដុំតូច
ដុំទឹកកកបួនជ្រុងមួយចំនួន
របៀបធ្វើ៖
ចូរដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាក្នុងម៉ាស៊ីនកិន
ចូរកិនវាឲ្យសប់ក្លាយជាល្បាយតែមួយ
ក្រោយពីកិនរួច គួរទទួលទានវាភ្លាមៗ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com