ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វីបានជាបុរសមានភាពទំពែកក្បាលខ្ពស់ម្លេះ?
× ភាពទំពែកក្បាលរបស់មនុស្សប្រុស ភាគច្រើនកើតឡើងដោយសារតែហ្សែន ឬធ្លាប់មានប្រវត្តិគ្រួសារទំពែកក្បាលដែរ។ តាមការស្រាវជ្រាវបានរកឃើញថា បុរសដែលទំពែកក្បាលច្រើនតែទាក់ទងនឹងអ័រម៉ូនភេទប្រុស Androgen ដែលវាមាននាទីយ៉ាងច្រើនចំពោះរាងកាយ ហើយក្នុងនោះក៏ជួយសម្រួលដល់ការដុះសក់ដែរ។
សក់មួយសរសៃៗលើក្បាលគឺមានវដ្តនៃការលូតលាស់របស់វា។ ចំពោះបុរសដែលទំពែកក្បាលវិញ វដ្តលូតលាស់របស់សក់ចាប់ផ្តើមចុះខ្សោយ ហើយគល់រោមក៏រួមស្វិត ដែលជាហេតុនាំឲ្យវាដុះកាន់តែខ្លាំង និងស្តើងទៅៗ។ ដូច្នេះ ការលូតលាស់សក់ថ្មីគឺមិនអាចកើតឡើងឡើយ។
បុរសទំពែកក្បាលដោយសារតែកត្តាដំណរពូជច្រើនតែមិនមានបញ្ហាជំងឺនៅពីក្រោយឡើយ។ ប៉ុន្តែពេលខ្លះ ការទំពែកនេះមានមូលហេតុកាន់តែធ្ងន់ធ្ងរទៀតដូចជា មហារីក ការប្រើថ្នាំ ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំសរសៃ។ ចូរពិគ្រោះជាមួយគ្រូពេទ្យបើសិនជាការជ្រុះសក់របស់អ្នកកើតឡើងក្រោយពីលេបថ្នាំណាមួយ ឬពេលវាមានជាប់ទាក់ទងនឹងបញ្ហាសុខភាពអ្វីផ្សេង។
ភាពទំពែកក្បាលរបស់បុរសអាចចាប់ផ្តើមតាំងពីបុរសនៅជាយុវវ័យនៅឡើយ ប៉ុន្តែវាកើតឡើងជាញឹកញាប់លើបុរសវ័យកណ្តាល និងអាយុកាន់តែច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់រកឃើញនូវវិធីបង្ការការទំពែកក្បាលលើបុរសនៅឡើយទេ។ តាមទ្រឹស្តីបានឲ្យដឹងថា ស្ត្រេសប្រហែលជាធ្វើឲ្យសក់ជ្រុះកាន់តែច្រើន។ ដូច្នេះដើម្បីកុំឲ្យសក់ជ្រុះ គួរតែកាត់បន្ថយស្ត្រេស តាមរយៈការធ្វើសកម្មភាពបន្ធូរអារម្មណ៍ដូចជា ការដើរ ស្តាប់ចម្រៀង និងរីករាយពេលវេលាដែលស្ងៀមស្ងាត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com