ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រឿង«ដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» នឹងបញ្ចាំងជូនប្រជាជនតាមខេត្តទស្សនាដោយឥតគិតថ្លៃ
26, Jul 2017 ,
3:01 pm
រូបភាព
×
ដោយ:
សមិទ្ធិករភាពយន្តដ៏ល្បី លោក ប៉ាន់ រិទ្ធី បានប្រកាសពីគម្រោងចាក់បញ្ចាំងខ្សែភាពយន្ត«ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ»ឬហៅជាភាសាអង់គ្លេសថា «First they killed my father» នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជននៅតាមជនបទ អាចទស្សនារឿងនេះបាន ដូចប្រជាជននៅទីក្រុងដែរ។
លោក ប៉ាន់ រិទ្ធី ដែលជាសមិទ្ធិករមួយរូប បានចូលរួមផលិតខ្សែភាពយន្តលំដាប់អន្តរជាតិនេះ ថ្លែងថា គម្រោងបញ្ចាំងខ្សែភាពយន្ត«ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ» ជាបំណងរបស់លោកស្រី Angelina Jolie-Pitt ដែលចង់ឲ្យប្រជាជនខ្មែរភាគច្រើនបានទស្សនា។ បើតាមលោកសមិទ្ធិករដដែល រឿង«ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ» នឹងចាប់ផ្តើមបញ្ចាំងជូនប្រជាជនខ្មែរនៅតាមបណ្តាខេត្តដោយឥតគិតថ្លៃ នៅពេលឆាប់ៗខាងមុខនេះ។
ស្តាប់ប្រសាសន៍ លោក ប៉ាន់ រិទ្ធី ដែលថ្លែងនៅក្នុងពិធីចាក់បញ្ចាំងភាពយន្តឯកសារ « ឌុច គ្រូលត់ដំនៅឋាននរក» នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៧។
រឿង «ដំបូងខ្មែរក្រហមសម្លាប់ ឪពុកខ្ញុំ» ដែលដឹកនាំផលិតដោយតារាភាពយន្តហូលីវូដ លោកស្រី Angelina Jolie-Pitt បានផលិតចប់ និងបានចាក់បញ្ចាំងលើកដំបូងនៅខេត្តសៀមរាប សម្រាប់រយៈពេល២ថ្ងៃ កាលពីថ្ងៃទី ទី១៨ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមរាជាធិបតីភាពព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា។ បន្ទាប់មកនៅថ្ងៃទី ២១ និង ២៣ ខែកុម្ភៈដដែល រឿងនេះ បានចាក់បញ្ចាំងនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលជាកន្លែងសំខាន់មួយក្នុងការថតភាពយន្តមួយនេះ។
លោកស្រី Angelina Jolie-Pitt ធ្លាប់និយាយថា ខ្សែភាពយន្ត«ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ»ឬ«First they killed my father» បានផ្តល់ការងារដល់ពលរដ្ឋខ្មែរប្រមាណ១ពាន់នាក់ តាមរយៈការចូលរួមសម្ដែង និងកាន់ការងារផ្សេងៗនៃដំណើរការថត។លោកស្រីបញ្ជាក់ថា ខ្សែភាពយន្ត«ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ» មិនមែននិយាយតែពីសង្គ្រាមទេ តែជាភាពយន្តដែលនិយាយពីការតស៊ូរបស់ប្រជាជនកម្ពុជា៕
សូមទស្សនាសាច់រឿងសង្ខេបខាងក្រោម៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Angelina Jolie-Pitt
ប៉ាន់ រិទ្ធី
ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម