អន្តរជាតិ
ព្រះមហាក្សត្រ​ថៃ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​អធិកអធម​ដើម្បី​បង្កើន​កិត្តិនាម​និង ប្រមូលផ្ដុំ​អំណាច​
28, Jul 2017 , 10:55 am        
រូបភាព
ដោយ:
​មន្ត្រី​ថៃ​គ្រប់​ជាន់ថ្នាក់​នឹងត្រូវ​មក​ចូលរួម​ពិធី​ចម្រើន​ព្រះជន្ម​មហាក្សត្រ​ថៃ​ថ្មី Maha Vajiralongkorn  ថ្ងៃទី​២៨ ខែកក្កដា ដែលជា​ថ្ងៃ​ដែល​ប្រជាជន​ទូទាំងប្រទេស​ឈប់សម្រាក​ជា​លើកដំបូង និង​មាន​រៀបចំ​ពិធី​យ៉ាង​អធិកអធម​។​ព្រះមហាក្សត្រ​ថៃ​ថ្មី​មានបំណង​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​ដើម្បី​ប្រមូលផ្ដុំ​អំណាច​និង​កសាង​កេ​រិ៍្ដ​ឈ្មោះ​របស់​ទ្រង់​បន្ត​ពី​អតីត​មហាក្សត្រ​។



​មហាក្សត្រ​ថៃ Maha Vajiralongkorn ដែល​នឹងមាន​ព្រះជន្ម ៦៥ ព្រះវស្សា​នា​ថ្ងៃ​សុក្រ​ទី ២៨​សប្ដាហ៍​នេះ កំពុង​បន្ត​ប្រមូលផ្ដុំ​អំណាច​របស់ខ្លួន​ចាប់តាំងពី​ពេល​ទ្រង់​ឡើង​គ្រងរាជ្យ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៦​។​ទ្រង់​ឡើង​គ្រងរាជ្យ​ដោយ​ស្នង​អតីតព្រះមហាក្សត្រ Bhumibol Adulyadej ដែល​ចូល​ទីវ​ង្គ​ត​កាលពី​ខែតុលា​ឆ្នាំ ២០១៦​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​មន្ត្រី​រាជវាំង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដូច្នេះ​ថា​៖«​ពិធី​ចម្រើន​ព្រះជន្ម​ឆ្នាំនេះ​ពិតជា​សំខាន់​ខ្លាំងណាស់ ព្រោះ​ពិធី​នេះ​នឹង​ឆ្លុះបញ្ចាំង​ពី​ការក្ដោបក្ដាប់​និង​ការបង្កើន​អំណាច​ដល់​របប​គ្រប់គ្រង​របស់​ទ្រង់​»​។​

​ព្រះមហាក្សត្រ​ថៃ​ទទួលបាន​ការគោរព​យ៉ាងខ្លាំង​ពី​ប្រជាជន​ថៃ​ទូទៅ​និង​មាន​ឥទ្ធិពល​លើ​អ្នកនយោបាយ​ថៃ ទើប​មិនមាន​អ្នកនយោបាយ​ច្រើន​នោះទេ​ដែល​ហ៊ាន​ប្រឆាំងនឹង​បំណង​របស់​ទ្រង់​ឡើយ​។​ដូច្នេះហើយ កត្តា​នេះ​បាន​ទ្រង់មាន​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការបោះឆ្នោត​ដែល​រដ្ឋាភិបាលយោធា​អាច​នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨​។​

​នៅ​ខែកក្កដា​នេះ សភា​ថៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​អចលនទ្រព្យ​ដោយ​ផ្ដល់​សិ​ទិ្ធ​ឲ្យ​មហាក្សត្រ Maha Vajiralongkorn ជា​ផ្លូវការ​ក្នុងការ​គ្រប់គ្រង​ទីភ្នាក់ងារ​ដែល​ក្ដោប​ក្ដាប់​ទ្រព្យសម្បត្តិ​ក្រុមគ្រួសារ​រាជវង្សានុវង្ស​មាន​ទំហំ​រាប់ពាន់​លាន​ដុល្លារ​។ មួយទៀត កាលពី​ខែមេសា​ទីភ្នាក់ងារ​រាជវាំង​មួយចំនួន​ដែល​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​ត្រូវ​ប្តូរ​មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ព្រះមហាក្សត្រ​វិញ​។​

​លើសពីនេះទៅទៀត ទ្រង់​ព្រមទាំង​បាន​កែប្រែ​របៀបរបប​មួយចំនួន​របស់​មន្ត្រី​រាជវាំង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មន្ត្រី​ម្នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​។​

​អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Kyoto លោក Pavin Chachavalpongpun ដែលជា​អ្នក​រិះគន់​របប​សឹក​មិន​សំចៃមាត់​និង​កំពុង​រស់នៅ​និរទេស​ខ្លួន​បរទេស​យល់ឃើញថា សកម្មភាព​របស់​ព្រះមហាក្សត្រ​បង្ហាញ​ឲ្យ​ឃើញថា ទ្រង់​កំពុង​ព្យាយាម​ក្តោប​ក្តាប់​អំណាច​។

​លោក​បានបញ្ជាក់​ដូច្នេះ​៖«​មនុ​សស្ស​ច្រើន​មិន​រំពឹងថា ទ្រង់​ធ្វើ​រឿង​ដូច្នេះ​ទេ​។ ប៉ុន្តែ បច្ចុប្បន្ន​យើង​ឃើញថា ទ្រង់​កំពុង​ដើរ​ឆ្ពោះទៅរក​ការប្រមូលផ្តុំ​អំណាច​នយោបាយ​ក្នុង​កណ្តាប់ដៃ​ខ្លួនឯង​ទាំងស្រុង​»៕


Tag:
 Maha Vajiralongkorn
  ថៃ​
  ប្រា​យុទ្ធ ចន្ទ អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com