ជាតិ
នាយករដ្ឋមន្ត្រី បារម្ភ​ការចំណាយ​ថវិការដ្ឋ​លើ​មន្ត្រីរាជការ​លើស​កំណត់​
22, Aug 2017 , 10:43 am        
រូបភាព
រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ:
​ប្រមុខ​រដ្ឋាភិបាល កំពុង​ព្រួយបារម្ភ​ពី​ការចំណាយ​ថវិកា​លើ​មន្ត្រី​របស់​រដ្ឋ ដែល​ចេះតែ​កើន​ឡើងជា​លំដាប់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សម្តេច ហ៊ុន សែន បានប្រកាស​គម្រោង​កាត់​បន្ថយ​ក្របខណ្ឌ​មន្ត្រីរាជការ​ដែល​ស្នើសុំ​បញ្ចូល​នៅក្នុង​ក្របខណ្ឌ​រដ្ឋ​នៅ​ឆ្នាំ ២០១៨ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។



​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន​៖




​សម្តេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​កាត់បន្ថយ​ចំនួន​មន្ត្រីរាជការ ដែល​ស្ថាប័ន​នានា ស្នើសុំ​ដើម្បី​ចូល​ក្របខណ្ឌ​រដ្ឋ​នៅ​ឆ្នាំ ២០១៨​។ ប្រមុខ​រដ្ឋាភិបាល ខ្វាយខ្វល់​ដោយសារតែ​នាពេល​បច្ចុប្បន្ន​រដ្ឋ​ចំណាយ​ថវិកា​លើ​មន្ត្រី​រដ្ឋ​លើស​គោលការណ៍​ទៅហើយនោះ​។ សម្តេច​បញ្ជាក់​យ៉ាងនេះ​ថា​៖ « បើ​ស្នើសុំ ១០០ ឲ្យ​តែ ១០ ឬ​២០ ទៅបាន​ហើយ​។ ព្រោះ​បញ្ហា​ថវិកា​យើង​មិន​ចេះតែ​ចាយៗ​នោះទេ​»។

​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី ២ ស្តីពី ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ២២ ខែសីហា ប្រមុខ​រដ្ឋាភិបាល លើកឡើងថា បច្ចុប្បន្ននេះ ការចំណាយ​ថវិការដ្ឋ​លើ​បុគ្គលិក​ជាង ៥០ ភាគរយ​ទៅហើយ​នៃ​ចំណាយ​ចរន្ត និង​ស្មើ ៦ ភាគរយ​នៃ​(​ផលិតផល​ក្នុងស្រុក​សរុប​) GDP ។ សម្តេច ពន្យល់ថា តាម​គោល​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច រដ្ឋ​ត្រូវ​ចំណាយ​តែ ៤០ ភាគរយ​លើ​បុគ្គលិក​នៃ​ចំណាយ​ចរន្ត​ដែល​ស្មើនឹង ៤ ភាគរយ​នៃ GDP ប៉ុណ្ណោះ​។

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ ប្រើ​មន្ត្រី​ដែលមាន​មាន​ស្រាប់​ឲ្យ​អស់​លទ្ធភាព​។​


Tag:
 ហ៊ុន សែន
  មន្រ្តីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com