ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ឧទ្ធរណ៍បើកសវនាការរឿងក្តីឯកឧត្តម កឹម សុខា ដោយគ្មានវត្តមានជនត្រូវចោទ
26, Sep 2017 ,
9:45 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ កញ្ញា សាលាឧទ្ធរណ៍ កំពុងបើកសវនាការលើរឿងក្តីឯកឧត្តម កឹម សុខា ជុំវិញបណ្ដឹងរបស់ក្រុមមេធាវី ដែលប្ដឹងជំទាស់នឹងដីការសម្រេចឃុំខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងសវនាការនៅព្រឹកនេះ មិនមានវត្តមានឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមឡើយ។ ក្រោយបើកដំណើរការបានមួយសន្ទុះ ក្រុមមេធាវីការពារក្តីឯកឧត្តម កឹម សុខា បាននាំគ្នាចេញពីបន្ទប់សវនាការ ដោយសារតែមិនពេញចិត្តចំពោះដំណើរការស៊ើបសួរនេះ។ លោក សំ សុខគង់ មេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិនេះ បានប្រាប់អ្នកសារព័ត៌មានថា នីតិវិធីសវនាការប្រព្រឹត្តទៅដោយមិនមានភាពត្រឹមត្រូវ ព្រោះការសម្រេចបែបណានោះ ត្រូវមានវត្តមានជនជាប់ចោទចូលរួម។ មេធាវីរូបនេះ បានបញ្ជាក់ថា ៖«សវនាការនេះមិនបានធ្វើចំពោះមុខជនជាប់ចោទ ពោលគឺឯកឧត្តម កឹម សុខា មិនត្រូវបានបញ្ជូនមកស្ដាប់ក្នុងបន្ទប់សវនាការ ដូច្នេះវាមិនត្រឹមត្រូវឡើយ»។
ជាការកត់សម្គាល់នៅព្រឹកនេះ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ បាននាំគ្នាទៅមុខសាលាឧទ្ធរណ៍ ដើម្បីតាមដានដំណើរការរបស់សវនាការ ក៏ដូចជាលើកចិត្តដល់ឯកឧត្តម កឹម សុខា ប្រធានគណបក្សផងដែរ។ ប៉ុន្តែការជួបជុំរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនេះ ត្រូវបានសមត្ថកិច្ចដាក់ប៉ារាសបាំងមិនឲ្យមានការជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍ឡើយ ក្នុងគោលបំណងរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កឹម សុខា
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម