ជាតិ
​ត្រី​គឺជា​ប្រភព​ប្រូ​តេ​អ៊ិន​ចំណីអាហារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រជាជន​កម្ពុជា​
21, Oct 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
ត្រី​គឺជា​ប្រភព​ប្រូ​តេ​អ៊ិន​ចំណីអាហារ​ដ៏​សំខាន់​មួយ សម្រាប់​ប្រជាជន​កម្ពុជា ។ ចំនួន​ដង់ស៊ីតេ​ប្រជាជន ចេះតែ​កើនឡើង តម្រូវការ​ប្រូ​តែ​អ៊ិន​ចំណីអាហារ ក៏​ចេះតែ​កើនឡើង​ឥតឈប់ឈរ​ដែរ ជាពិសេស​ពីសា​ច់​ត្រី​។  ពីមួយថ្ងៃ​ទៅមួយថ្ងៃ ត្រី​ពី​ធម្មជាតិ កាន់តែ​បាត់បង់​ហិច​ហោច​បន្តិច​ម្តងៗ​។



ត្រី​ដែលជា​និម្មិត​រូប​សម្រាប់​ជាតិ​ដូចជា ត្រី​គល់រាំង ត្រី​រាជ​ជាដើម ក៏​ខិត​កាន់តែ​ជិត​ទៅរក​ការ​ផុត​ពូជ​។ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ការចាប់​កូន​ត្រី​ធ្វើ​អាជីវកម្ម បានរួម​ចំណែក​មួយ​ភាព​ធំ ចំពោះ​ការបាត់បង់​ត្រី​ពី​ធម្មជាតិ​នេះ​។ ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ពង​-​កូន​នៃ​ពពួក​មច្ឆជាតិ​មួយ​ភាព​ធំ ត្រូវបាន​កាប់​ទន្ទ្រាន​យក​ធ្វើ​កសិកម្ម និង​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។ ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម ការបំពុល​បរិស្ថាន ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ក៏​សុទ្ធតែជា​បញ្ហា​ប្រឈម​ចំពោះ​ជីវិត​មច្ឆជាតិ​ដែរ​។
(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong)



© រក្សាសិទ្ធិដោយ thmeythmey.com