ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
មន្ត្រីព្រះសង្ឃទូទាំងប្រទេស កំពុងប្រជុំប្រចាំឆ្នាំ ជុំវិញបញ្ហាព្រះពុទ្ធសាសនា
13, Dec 2017 ,
10:01 am
រូបភាព
×
ដោយ:
ថ្មីៗ
មន្ត្រីសង្ឃទូទាំងប្រទេសកម្ពុជា កំពុងចូលរួមប្រជុំក្នុងអនុសំវច្ចរមហាសន្និបាតលើកទី២៦ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។ អនុសំវច្ចរមហាសន្និបាត គឺសំដៅដល់កិច្ចប្រជុំរបស់ព្រះសង្ឃទូទាំងប្រទេស ដែលតែងតែត្រូវបានរៀបចំឡើងជារៀលរាល់ឆ្នាំ។
មន្ត្រីសង្ឃ ជាង១ពាន់អង្គ និមន្តមកទាំងពីរគណៈ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ បានចូលរួមក្នុងអនុវសំវច្ចរមហាសន្និបាតលើកទី២៦នេះ ដើម្បីពិភាក្សាពីព្រះពុទ្ធសាសនា។ មន្ត្រីសង្ឃ ដែលត្រូវចូលរួមក្នុងអង្គប្រជុំនេះ គឺរាប់ចាប់ពីព្រះអនុគណស្រុកឡើងទៅ រួមទាំងមន្ត្រីសង្ឃផ្សេងៗទៀត។
កិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសនេះ ផ្តោតទៅលើចំណុចសំខាន់ៗចំនួន៣ ដែលរួមមាន ប្រព័ន្ធអប់រំក្នុងព្រះពុទ្ធសាសនា ដែលហៅថាពុទ្ធិកសិក្សា ការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ក្នុងធម៌វិន័យ និងការចូលរួមរបស់ព្រះសង្ឃក្នុងការអភិវឌ្ឍសង្គម។
សូមបញ្ជាក់ថា ក្រោយបញ្ចប់អនុសំវច្ចរមហាសន្និបាត ព្រះសង្ឃតែងចេញនូវសេចក្តីសម្រេចរួមមួយ ដែលហៅថា «សង្ឃប្រកាស»។ សង្ឃប្រកាស គឺជាការកំណត់គោលការណ៍ និងទិសដៅ ដើម្បីឲ្យព្រះសង្ឃ ប្រតិបត្តិឲ្យបានត្រឹមត្រូវ ក្នុងព្រះពុទ្ធសាសនា។ សង្ឃប្រកាសនេះ ក៏អាចកំណត់ពី អ្វីដែលព្រះសង្ឃគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្តដែរ ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនា កាន់តែមានតម្លៃ និងរីកចម្រើន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
4 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម