ជាតិ
សម្តេច ហ៊‌ុ​ន សែន​៖ គ្រប់​កម្មវិធី ត្រូវ​រៀបចំ​អាសនៈ​ព្រះសង្ឃ ឲ្យ​ខ្ពស់ជាង​គ្រហស្ថ​
02, Feb 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ហ៊‌ុ​ន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ថា នៅ​គ្រប់​ពិធី ដែលមាន​ព្រះសង្ឃ​ចូលរួម ត្រូវ​រៀបចំ​អាសនៈ​សម្រាប់​ព្រះអង្គ​គង់ ឲ្យ​ខ្ពស់ជាង​គ្រហស្ថ​។ ការណែនាំ​បែបនេះ​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២0១៨​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច ហ៊‌ុ​ន សែន បាន​សំដៅ​ទៅកាន់​ក្រសួង​ធម្មការ​និង​សាសនា​ខ្លាំង​គេ ដោយ​ប្រាប់ថា ក្រសួង​មួយ​នេះ ត្រូវ​ណែនាំ​បន្ត​ពី​កិច្ចការ​ខាងលើ ឲ្យ​ជ្រួតជ្រាប​និង​ទូលំទូលាយ​។ សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​លើកតម្កើង​ព្រះពុទ្ធសាសនា សម្តេច ហ៊‌ុ​ន សែន បានសម្រេច​ឲ្យ រៀបចំ​អាសនៈ​សម្រាប់​ព្រះសង្ឃ ឲ្យ​ខ្ពស់ជាង​ឧបាសក ឧបាសិកា ឬ​គ្រហស្ថ​ធម្មតា​»៕


Tag:
 ហ៊‌ុ​ន សែន​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com