សង្គមជាតិ
ស្លាប់​៣៧​នាក់ និង​របួស​៧៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នាពេល​ចូលឆ្នាំ​ចិន​បី​ថ្ងៃ
18, Feb 2018 , 3:44 pm        
រូបភាព
ដោយ:
​របាយការណ៍​របស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា រយៈពេល ៣​ថ្ងៃ នាឱកាស​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃទី​១៥​ដល់​១៧ ខែកុម្ភៈ នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៥៤​លើក បណ្ដាល​ឲ្យ​បាត់បង​ជីវិត​មនុស្ស ៣៧​នាក់ របួស​សរុប ៧៤​នាក់ ក្នុងនេះ​ធ្ងន់ ៥១ និង​ស្រាល ២៣​នាក់​។

 
 
​របាយការណ៍​នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ បន្តថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​នេះ មកពី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង វ៉ា​ជែង បើកបរ​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​គ្នា បត់​ឆ្វេង​-​ស្ដាំ និង​កត្តា​យានយន្ត​។​
​សូម​រម្លឹកថា រយៈពេល ២​ថ្ងៃ ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ឆ្នាំ​២០១៨ គិតពី​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ នេះ គ្រោះថ្នាក់​កើតឡើង​៤០​លើក ស្លាប់ ២២​នាក់ របួស​សរុប ៦៣​នាក់ របួសធ្ងន់​៤២​នាក់ និង​ស្រាល ២១​នាក់ តែប៉ុណ្ណោះ​។ ប៉ុ​ន្តេ ថ្ងៃទី​១៧ បាន​កើន​អ្នកស្លាប់​ចំនួន ១៥​នាក់ និង​របួស ១១​នាក់​៕

Tag:
 ចូលឆ្នាំ​ចិន​
 ​គ្រោះថ្នាក់​ចរាចរណ៍​-​ស្លាប់​-​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com