កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បង្ហាញខ្លួន​លើកដំបូង​កាលពី​១៦​ឆ្នាំមុន សេ​ណេ​ហ្គា​ល់​ឡើងដល់​វគ្គ​១/៤
23, Apr 2018 , 8:02 am        
រូបភាព
​ជាការ​បង្ហាញខ្លួន​លើក​ទី​២​ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ ស្ថិតនៅ​ពូ​ល H ត្រូវ​ជួប​ប៉ូឡូញ កូ​ឡុំ​ប៊ី និង ជប៉ុន សម្រាប់​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។​


 
​គ្រូបង្វឹក​៖ លោក Aliou Cisse (​សេ​ណេ​ហ្គា​ល់​)

 
Cisse គឺជា​អតីត​ប្រធាន​ក្រុម​សេ​ណេ​ហ្គា​ល់​ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០០២ ដោយ​អាច​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ នៅក្នុង​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​ក្រុម​មកពី​តំបន់​អាហ្វ្រិក​មួយ​នេះ​។ គ្រូ​វ័យ​៤២​ឆ្នាំ​រូបនេះ បាន​ឡើង​ដឹកនាំ​ក្រុម​នៅ​ឆ្នាំ​២០១៥ ហើយ​អាចជួយ​សេ​ណេ​ហ្គា​ល់​បាន​កៅអី​ទៅ​រុស្ស៊ី​បន្ទាប់ពី​ប្រកួត​មិន​ស្គាល់​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ពូ​ល D ក្នុង​តំបន់​អាហ្វ្រិក​។​
 
​កីឡាករ​ឆ្នើម​៖ Sadio Mane
Mane គឺជា​កីឡាករ​មួយរូប​ក្នុងចំណោម​កីឡាករ​ដ៏ទៃទៀត​ដែល​កំពុង​លេចធ្លោ​ជាងគេ​នៅ​ទ្វីប​តំបន់​អឺរ៉ុប​។ ខ្សែប្រយុទ្ធ វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ក្លាយជា​កីឡាករ​អាហ្វ្រិក​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្រោយ​ផ្ទេ​ពី Southampton ទៅ Liverpool ក្នុងតម្លៃ ៣៤ លាន​ផោន​ក្នុង​ឆ្នាំ​២០១៦​។ កីឡាករ​ដែលមាន​កំលាំង ល្បឿន និង​ជំនាញ​ដ៏​ប៉ិនប្រសប់​នេះ បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​តួអង្គ​សំខាន់​ដើម្បី​នាំ​សេ​ណេ​ហ្គា​ល់​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី​។​
  
 
​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើក​ទី​២ សម្រាប់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់​បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​បំផុត​ក្នុង​ឆ្នាំ​២០០២ នៅ​កូរ៉េ និង​ជប៉ុន ដែល​កាលនោះ​ពូគគេ​អាច​យកឈ្នះ​ក្រុម​ការពារ​ជើងឯក​បារាំង​នៃ​វគ្គ​សន្សំ​ពិន្ទុ​ទៀតផង ហើ​លទ្ធផល​ល្អ​បំផុត​ដែល​ក្រុម​មកពី​អាហ្វ្រិក​ទទួលបាន​គឺអាច​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​។ សេ​ណេ​ហ្គា​ល់ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ២៣ ពិភពលោក ក្នុង​តារាង FIFA Ranking៕
  
 
​កម្មវិធី​ប្រកួត​៖
- ១៩ មិថុនា​៖ ប៉ូឡូញ  Vs សេ​ណេ​ហ្គា​ល់ (​ម៉ោង ១០​យប់ ម៉ោង​នៅ​កម្ពុជា​)
- ២៤ មិថុនា​៖ ជប៉ុន Vs សេ​ណេ​ហ្គា​ល់ (​ម៉ោង ១០​យប់​)
- ២៨ មិថុនា​៖ សេ​ណេ​ហ្គា​ល់ Vs កូ​ឡុំ​ប៊ី (​ម៉ោង ៩​យប់​)
 
 
 

Tag:
 បាល់ទាត់​
  FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com