ជាតិ
នយោបាយជាតិ
ខុទ្ទកាល័យតេជោ៖ លោក ហូ សិទ្ធី ជានាយក រីឯលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ លោក ហូ សិទ្ធី ជានាយកខុទ្ទកាល័យ និងលោកស្រី សុងឡេង បូរ៉ា ជានាយិកាពិធីការ សម្តេចនាយករដ្ឋមន្ត្រី
×
សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១៨ ខែកញ្ញា បានចេញព្រះរាជក្រឹត្យ តែងតាំងថ្នាក់ដឹកនាំខុទ្ទកាល័យ ពិធីការ និងសមាជិកក្រុមលេខា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់អាណត្តិទី៦នេះ។
ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ដែលហៅកាត់ថា «ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី មានលោក ហូ សិទ្ធី ជានាយក ដោយលោកមានឋានៈស្មើទេសរដ្ឋមន្ត្រី បន្ថែមពីលើមុខងារបច្ចុប្បន្ន។
លោក ហូ សិទ្ធី មាននាយករង២២រូបទៀត ដែលក្នុងនោះ មាន លោក ប្រាក់ វណ្ឌឌី លោក ង៉ែត បូរី លោក ហ៊ីង ប៊ុនហៀង លោក ហ៊ុយ ពិសិដ្ឋ លោក អ៊ី ឈាន ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
លោក យី ដន លោក គីម ប៊ុនថាន លោក ហ៊ុន ស៊ីថា លោក រស់ កុសល លោក តាន់ បញ្ញាវុធ លោក ចៅ តុល លោកស្រី ម៉ែន នារីសោភ័គ លោក ឈរ ផល្លី លោក កែវ បាភ្នំ លោក សេង ទៀង និងលោក កឹមរ័ត្ន វិសិដ្ឋ មានឋានៈស្មើរដ្ឋមន្ត្រីមន្ត្រី។
លោក ឈីវ យីស៊ាង លោក ហ៊ុន ម៉ានិត លោក ប៉ាន់ខែម ប៊ុនថន លោក ស្លាត សុភាព លោក ហាក់ សុខហៃ និងលោក អ៊ុំ គីតូ មានឋានៈស្មើរដ្ឋលេខាធិការ។
ចំណែកឯសមាសភាពពិធីការ ដែលហៅកាត់ថា «ពិធីការសម្តេចតេជោ នាយករដ្ឋមន្ត្រី» ដឹកនាំដោយលោកស្រី សុងឡេង បូរ៉ា នាយិកាពិធីការដែលមានឋានៈស្មើរដ្ឋមន្ត្រី។ សមាជិកពិធីការ៤រូបផ្សេងទៀតរួមមាន លោកស្រី ទ្រី សុខា លោក ជា យុពា ដែលមានឋានៈស្មើរដ្ឋលេខាធិការ លោក សុខ សូរិយា និងលោកស្រី រស់ ច័ន្ទផល្លី មានឋានៈស្មើអនុរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យ សមាជិក «ក្រុមលេខាសម្តេចតេជោ នាយករដ្ឋមន្ត្រី» ដែលត្រូវបំពេញការងារផ្ទាល់នៅខុទ្ទកាល័យ មានចំនួន៣១រូប ដោយ២៤រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ និង៦រូប មានឋានៈស្មើអគ្គនាយក។
សមាជិកក្រុមលេខា ផ្សេងទៀត មានចំនួន៣៥រូប ដោយ១៣រូបមានឋានៈស្មើអនុរដ្ឋលេខាធិការ និង២២រូបទៀត មានឋានៈស្មើអគ្គនាយក៕
Tag:
នីតិកាលទី៦
ខុទ្ទកាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com