ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍ UN នឹង​មក​កម្ពុជា​ម្តងទៀត អំឡុង​ខែមេសា
15, Mar 2019 , 4:29 pm        
រូបភាព
លោកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីទកាសែត កាលពីខែមីនា ឆ្នាំ២0១៨។ រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា
លោកស្រី រ៉ូណា ស្មីត ស្ថិតក្នុងសន្និសីទកាសែត កាលពីខែមីនា ឆ្នាំ២0១៨។ រូបពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ដោយ: ថ្មីៗ
​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០១៩​។ នេះ​ជាការ​អះអាង​របស់លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។


 
​អ្នកនាំពាក្យ​រូបនេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ទទួលដំណឹង​ពី​ទីក្រុង​ហ្សឺ​ណែវ​មក ថា​គាត់​នឹង​មក​ក្នុងអំឡុង​ខែមេសា តែ​ពេលណា​ឲ្យ​ច្បាស់លាស់​នោះ យើង​មិនទាន់​ដឹង​ទេ ហើយ​កម្មវិធី​ដែល​គាត់ គ្រោង​នឹង​ជួប​មន្ត្រី​ណាខ្លះ ក៏​យើង​មិនទាន់​ដែរ​»​។​
 
​សូមបញ្ជាក់ថា អ្នកស្រី រ៉ូ​ណា ស្មី​ត បានមក​កម្ពុជា​៦​លើក​រួចមកហើយ​។ អ្នកស្រី ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាល​អំឡុង​ខែមីនា ឆ្នាំ​២០១៥៕ 
 

Tag:
 រ៉ូ​ណា ស្មី​ត
© រក្សាសិទ្ធិដោយ thmeythmey.com