ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ី រៀបរាប់ពីសកម្មភាពហិង្សារបស់ក្រុមអ្នកគាំទ្រឥណ្ឌូណេស៊ី
06, Sep 2019 ,
4:55 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
រដ្ឋមន្ត្រីយុវជន និងកីឡាម៉ាឡេស៊ី ដែលមានវ័យក្មេងជាងគេ លោក Syed Saddiq Syed Abdul Rahman ក៏មានវត្តមានក្នុងការប្រកួតបើកឆាកវគ្គជម្រុះជុំទីពីរក្នុងពូល G នៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលជម្រើសជាតិម៉ាឡេស៊ីឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ៣-២ ផងដែរ។ លោក Syed Saddiq បានរិះគន់អ្នកគាំទ្រឥណ្ឌូណេស៊ីដែលគ្មានការគោរពសិទ្ធិម៉ាឡេស៊ី និងបង្កឲ្យមាន ភាពវឹកវរក្នុងទីលាន ដ្បិតក្រុមរបស់ពួកគេចាញ់នោះ។
អត្ថបទទាក់ទង
ម៉ាឡេស៊ី ស៊ីម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅនាទីបន្ថែមនាជំនួបដែលអ្នកគាំទ្របង្កភាពវឹកវរពេញកីឡដ្ឋាន
ក្នុងជ័យជម្នះ នាកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា នៅថ្ងៃទី ៥ ខែកញ្ញា ជាការប្រកួតដែលទទួលការរំខានយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមអ្នកគាំទ្រម្ចាស់ផ្ទះឥណ្ឌូណេស៊ី រហូតបង្កឲ្យមានអ្នករបួស និងបង្ខំឲ្យពន្យាពេលប្រកួតចំនួន១០នាទីផង។
រដ្ឋមន្ត្រីម៉ាឡេស៊ី វ័យ២៦ឆ្នាំ លោក Syed Saddiq ដែលស្ថិតក្នុងស្ថានភាពច្របូកច្របល់ដែរនោះ បានអះអាងក្នុងបណ្តាញសង្គម Twitter ផ្ទាល់របស់លោកថាក្រុមអ្នកគាំទ្រឥណ្ឌូណេស៊ីមួយចំនួនធំបានបង្កហិង្សាដោយព្យាយាមវាយលុកចូលតំបន់អ្នកគាំទ្រម៉ាឡេស៊ី ដែលបង្ខំឲ្យក្រុមសន្តិសុខ រួមទាំងកងទ័ពនិងប៉ូលសផងចូលមករារាំង។
«មានទាំងដែក ដប និងដុំភ្លើងក្នុងចំណោមរបស់របរជាច្រើនទៀតដែលភាគីឥណ្ឌូណេស៊ីគប់ចូលតំបន់អ្នកគាំទ្រម៉ាឡេស៊ីអំឡុងការប្រកួតនោះ។ ក្រោយចប់ការប្រកួត អ្នកគាំទ្រមួយចំនួន ព្រមទាំកីឡាករម៉ាឡេស៊ីត្រូវទទួលការការពារ និងរង់ចាំរហូតស្ថានភាពនៅកីឡដ្ឋានស្ងប់ស្ងាត់ទើបអាចចេញដោយសុវត្ថិភាព»។ បន្ថែមពីការអះអាងខាងលើ លោក Syed Saddiq ថាសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) នឹងដាក់ពាក្យប្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជុំវិញហិង្សារបស់អ្នកគាំទ្រឥណ្ឌូណេស៊ីនេះ។
លោក Syed Saddiq ដែលជារដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ក៏នឹងដាក់ពាក្យបណ្តឹងជាផ្លូវការដោយខ្លួនឯងទៅកាន់រដ្ឋាភិបាលឥណ្ឌូណេស៊ីផងដែរ ក្រោយការអះអាងចុងក្រោយថាមានអ្នកគាំទ្រម៉ាឡេស៊ីម្នាក់របួសធ្ងន់ក្នុងហេតុការណ៍នោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
World Cup
ជម្រើសជាតិ
Syed Saddiq
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
7 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
1 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
1 សប្តាហ៍
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
4 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម