ជាតិ
ពលរដ្ឋជិត២ម៉ឺននាក់ ទទួលបានសេវាសុខាភិបាល នៅក្នុងបុណ្យអុំទូក៣ថ្ងៃ ពលរដ្ឋកំពុងពិនិត្យសុខភាព ដោយទទួលបានសេវាសុខាភិបាលរាជធានីភ្នំពេញ (រូបភាពពីក្រសួងព័ត៌មាន)
× ភ្នំពេញ៖ ពលរដ្ឋជិត២ម៉ឺននាក់ ដែលមានអាការៈឈឺក្បាល វិលមុខ ចុកពោះ និងផ្ដាសាយ ទទួលបានសេវាសុខាភិបាលនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាឱកាសបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ។
បើតាមក្រសួងព័ត៌មាន ក្នុងចំណោមពលរដ្ឋជិត២ម៉ឺននាក់ មាន៣៣នាក់បានបញ្ជូនទៅមន្ទីរពេទ្យ។ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានពង្រាយគោលដៅទីតាំងស្តង់សុខាភិបាល សម្រាប់ពិនិត្យនិងសង្គ្រោះបឋមចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ១៣ក្រុម ដែលក្នុងនោះមាន ក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យនិងព្យាបាលជំងឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com